Connect with us

ព័ត៌មានជាតិ

សង្ស័យពុលត្រីខកំប៉ុង មនុស្ស​៧​នាក់​ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ​

បានផុស

នៅ

មនុស្សក្មេង ចាស់ ចំនួន​៧​នាក់ ត្រូវបាន​អាជ្ញាធរ​​មូលដ្ឋានបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីមាន​អាការៈ ក្អួតចង្អោរ ទន់ដៃទន់ជើង ដែលគេសង្ស័យថា អាចបណ្ដាល​មកពី ​ពុល​ត្រីខកំប៉ុង ខណៈ​សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

ករណីនេះ បានកើតឡើងកាលពីវេលា​ម៉ោង​៦​និង​៣០​នាទី ព្រលប់ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ ម្សិល​មិញ​នេះ នៅ​ចំណុច​ភូមិ​ ភិ ឃុំ​សេសា​ន្ត ស្រុក​អូរ​យ៉ា​ដាវ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សូ សំណាង អធិការនគរបាល​ស្រុក​អូយ៉ាដាវ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៧​នាក់​ទី​១-​ឈ្មោះ សល់ សី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​២-​ឈ្មោះ​សល់ ឡេស ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទី​៣-​ឈ្មោះ សេវ លីន ភេទ​ស្រី អាយុ​១៤​ឆ្នាំ ទី​៤-​ឈ្មោះ សល់ ញូ​ន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ទី​៥-​ឈ្មោះ សល់ ដា​នី ភេទ​ស្រី អាយុ​១១​ឆ្នាំ ទី​៦-​ឈ្មោះ​សល់ សេ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ និង​ទី​៧-​ឈ្មោះ សល់ ព្រំ ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជា​អ្នករស់នៅ​ក្នុងភូមិ​.​ឃុំ​កើតហេតុ​ជាមួយគ្នា​។​

លោក​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ាដាវ​បាន​ឲ្យ​ដឹង​ទៀតថា នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ លោក​បានទទួល​ដំណឹង​ពី​លោក​មេភូមិ​ ភិ ថា មាន​ករណី​អ្នក​ហូប​ត្រីខ​ពុល ដោយមាន​អាកា​រៈ​វិលមុខ ក្អួត​ទន់​ដៃទន់ជើង​ ហើយសុំការជួយ​អន្ដរាគមន៍​មក​លោក​ឲ្យ​ជួយ​មក​ទទួល​ជនរងគ្រោះ​នៅ​ចំណុច​កំពុង​ចម្លង​ ភូមិ​ ភិ យក​មក​កាន់​មណ្ឌល​សុខភាព ស្រុក​អូរ​យ៉ា​ដាវ​។

លោក​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ បានបញ្ជាក់​ទៀតថា នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ២០២១ លោក​ចាត់​ឲ្យ​មន្ត្រី​របស់លោក​ចុះទៅធ្វើ​កំណត់ហេតុ និង​នាំយក​សំបក​កំប៉ុង​ត្រីខ​ម៉ាក គឺ​ហ្វ​ខេន មក​អធិការដ្ឋាន​ដើម្បី​ពិនិត្យ​។

លោក​អធិការ​បានបញ្ជាក់​បន្ថែម​ទៀតថា បច្ចុប្បន្ននេះ​ពួកគាត់​ទាំង​៧​នាក់​បាន​ធូរស្រាល​ខ្លះ​ហើយ ប៉ុន្ដែ​គ្រូពេទ្យ​មិនទាន់​អនុញ្ញាត​ឲ្យ​វិល​ត្រលប់​ទៅផ្ទះ​វិញ​នៅឡើយ​ទេ រង់ចាំតាមដាន​អាកា​រៈ​បន្តទៀត​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម