ព័ត៌មានអន្ដរជាតិ
មេទ័ពអាមេរិក៖ ណាតូត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀត ដើម្បីរារាំងរុស្ស៊ី
ឧត្តមសេនីយ៍ទោអាមេរិក លោក John Rafferty បានព្រមានថា អង្គការណាតូ និងបណ្ដាប្រទេសអឺរ៉ុប ត្រូវការជាបន្ទាន់នូវការបង្កើនផលិតកម្មអាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀត ដើម្បីការពារខ្លួនពីការគំរាមកំហែងដែលអាចកើតមានពីរុស្ស៊ី។

យោងតាមការចុះផ្សាយថ្ងៃទី១១ខែកក្កដារបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Rafftery បាននិយាយថា «សព្វថ្ងៃនេះកងទ័ពរុស្ស៊ីមានទំហំធំជាងនៅពេលដែលពួកគេចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន»។ លោកបន្ថែមថា សមត្ថភាពរបស់អង្គការណាតូ ក្នុងការវាយលុកគោលដៅចូលជ្រៅទៅក្នុងទឹកដីសត្រូវមានកម្រិត ជាពិសេសបើប្រៀបធៀបទៅនឹងប្រទេសរុស្ស៊ី។ លោកបានពន្យល់ថា សព្វាវុធរយៈចម្ងាយឆ្ងាយ គឺចាំបាច់ដើម្បីបញ្ឈប់រុស្ស៊ីពីការគំរាមកំហែងដល់ព្រំដែនភាគខាងកើតរបស់អង្គការណាតូ ឬឈ្លានពានប្រទេសដទៃទៀត។
ទន្ទឹមនោះ លោកក៏បានបញ្ជាក់ដែរថា «យើងមិនចង់ប្រយុទ្ធជាមួយរុស្ស៊ីទេ។ ប៉ុន្តែប្រសិនបើយើងចង់បង្ការសង្រ្គាម យើងត្រូវការមីស៊ីលដែលអាចបាញ់បានឆ្ងាយ»។
ក្នុងចំណោមសមាជិកណាតូទាំង៣២រដ្ឋ មានតែប្រទេសតិចតួចប៉ុណ្ណោះដែលមានមីស៊ីលរយៈចម្ងាយឆ្ងាយ ហើយប្រហែល៩០%ពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់លទ្ធកម្មរបស់ពួកគេ។ បណ្ដាប្រទេសអឺរ៉ុបភាគច្រើន មានតែប្រភេទអាវុធរយៈចម្ងាយខ្លី ដូចជា Storm Shadow (អង់គ្លេស/បារាំង), Taurus (អាល្លឺម៉ង់) និង MdCN (បារាំង)។ អាវុធទាំងនេះមានរយៈចម្ងាយត្រឹមតែ ២៥០ ទៅ ១ ០០០គីឡូម៉ែត្រ ខ្លីពេកមិនអាចបាញ់ដល់ប្រទេសរុស្ស៊ីឡើយ បើករណីផ្ទុះមានសង្គ្រាម។
កាលពីថ្ងៃព្រហស្បតិ៍ អាមេរិកបានយល់ព្រមបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយដូចជា មីស៊ីលគ្រូស Tomahawk និងមីស៊ីលល្បឿនលឿនជាងសំឡេង Dark Eagle ទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ២០២៦ ដែលត្រូវគេដឹងថាជាការព្រមានយ៉ាងច្បាស់មួយដល់រុស្ស៊ី។
បន្ថែមពីនេះ ចាប់តាំងពីឆ្នាំ២០២៤ ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក, បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ ស៊ុយអែត និងចក្រភពអង់គ្លេស កំពុងធ្វើការរួមគ្នាលើគម្រោងមួយដែលមានឈ្មោះថា ELSA (European Long-Range Strike Approach) ដោយគោលដៅរបស់ពួកគេគឺបង្កើតមីស៊ីលថ្មី ដែលមានរយៈចម្ងាយជាង ២ ០០០គីឡូម៉ែត្រ។ មីស៊ីលទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតរួចរាល់នៅឆ្នាំ២០៣០ ឬអាចយូរជាងនេះ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


