Connect with us

ព័ត៌មានអន្ដរជាតិ

ថៃរៀបចំឥណទានការប្រាក់ទាប ២០០ ប៊ីលាន​បាត ដើម្បីជួយក្រុមហ៊ុន​នាំចេញប៉ះពាល់ដោយពន្ធខ្ពស់​ ត្រាំ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាន​ឱ្យ​ដឹង​នៅ​ថ្ងៃចន្ទ​នេះ​ថា រដ្ឋាភិបាលថៃបានរៀបចំកញ្ចប់​ឥណទាន​ការប្រាក់ទាប ​ចំនួន ២០០ ​ប៊ីលានបាត (៦,១៦ ប៊ីលាន​ដុល្លារ) ដើម្បីគាំទ្រដល់ក្រុមហ៊ុននាំចេញ ដែលរំពឹងថានឹងរងផលប៉ះពាល់ពីពន្ធ​ខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation និងភ្នាក់ងារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសពីកញ្ចប់ជំនួយនេះ ធ្វើឡើងក្រោយ​ពីលោក ត្រាំ បាន​ប្រកាសកាលពីសប្ដាហ៍មុនពីពន្ធខ្ពស់ ៣៦ ភាគរយ លើទំនិញថៃ ដោយគ្រោង​ចូលជាធរមាន​នៅថ្ងៃទី ១ សីហា ដើម្បីទុកពេលបន្ថែមសម្រាប់ការចរចា។ ឥឡូវនេះ មន្រ្តីថៃកំពុង​ជំរុញការចរចារបស់ខ្លួន រួមទាំងការ​បន្ថែម​ទំនិញអាមេរិក​ទៅ​ក្នុងបញ្ជីលើកលែងពន្ធ ​ហើយ​លុបបំបាត់គោលនយោបាយ និងរបាំងពាណិជ្ជកម្មពន្ធគយ និងមិនមែនពន្ធគយមួយ​ចំនួន​​ ដើម្បីស្របតាមការទាមទាររបស់អាមេរិក ក្នុងបំណងកាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម។ នេះបើតាមការឱ្យដឹងរបស់លោក ​Pichai ​ក្នុងសិក្ខាសាលាពាណិជ្ជកម្មមួយ រៀបចំដោយកាសែត​ Krungthep Turakij ​នាថ្ងៃចន្ទនេះ​។

លោក Pichai បាននិយាយថា មូលនិធិ​ឥណទាន ២០០ ប៊ីលាន​ដុល្លារ ​មាន​ប្រភពពីធនាគារ​រដ្ឋផ្សេងៗ រួម​ទាំង​ធនាគារសន្សំរដ្ឋាភិបាល ធនាគារកសិកម្ម និងសហករណ៍កសិកម្ម និងធនាគារនាំចេញ-នាំចូល​ថៃ (EXIM)។ ធនាគារទាំងនេះ នឹងអនុញ្ញាតឱ្យធនាគារពាណិជ្ជ​ទទួល​បាន​ឥណទានក្នុងអត្រាការប្រាក់ទាប​បំផុតរហូតដល់ ០,០១ ភាគរយ ដែលអាច​ឱ្យ​ពួកគេផ្ទេរប្រយោជន៍ដល់ក្រុមហ៊ុននាំចេញដែល​រង​ផល​ប៉ះ​ពាល់ពន្ធខ្ពស់របស់ ត្រាំ។ ​

លោក Pichai បាននិយាយថា៖ «យើងនឹងគាំទ្រអាជីវកម្មគ្រប់ប្រភេទ។ បច្ចុប្បន្នយើងកំពុងប្រមូលទិន្នន័យពីគ្រប់វិស័យ ដូច្នេះយើងអាចដាក់ចេញនូវវិធានការហិរញ្ញវត្ថុបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព»។

រដ្ឋមន្រ្តីថៃដដែល​បាន​គូសបញ្ជាក់ថា កញ្ចប់ឥណទានដដែល​នឹង​ដាក់ចេញនៅពេល​ពន្ធខ្ពស់របស់ ត្រាំ ចូលជាធរមាន​ ខណៈ​​ក្រុមហ៊ុន​នាំចេញដែលរងផលប៉ះពាល់ដោយ​ពន្ធ ​ត្រូវទាក់ទងទៅសហព័ន្ធឧស្សាហកម្មថៃ ដែលនឹង​បែងចែកករណីរបស់ពួកគេ​ ដើម្បីធានាថា ការឆ្លើយតបរបស់រដ្ឋាភិបាល​ស្របតាមគោលដៅកំណត់​ និងមានប្រសិទ្ធភាព។ លោក​បន្តថា សហគ្រាសធុនមធ្យម និងធំ នឹងមានសិទ្ធិទទួលបានការគាំទ្រពីកញ្ចប់ឥណទាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម