Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​កាមេរូន​វ័យ​ចំណាស់​ជាង​គេលើលោក ប្រកាស​ឈរ​ឈ្មោះ​ថែម​មួយ​អាណត្តិ​​ទៀត

បានផុស

នៅ

លោក Paul Biya មេដឹកនាំជើងចាស់របស់ប្រទេសកាមេរូន បានប្រកាសជាផ្លូវការនូវការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​​ម្ដង​ទៀត​សម្រាប់​អាណត្តិប្រធានាធិបតីទី​៨ នៅក្នុងការបោះឆ្នោតនា​ថ្ងៃទី​១២​ខែតុលាឆ្នាំ​២០២៥។

លោក Paul Biya (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅអាយុ​៩២​ឆ្នាំ លោក Biya ត្រូវបានទទួលស្គាល់ថាជាប្រមុខរដ្ឋដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក។ លោក Biya បានឡើងកាន់អំណាចជាលើកដំបូងក្នុង​ឆ្នាំ​១៩៨២ ហើយនៅតែជាប្រធានាធិបតីអាហ្វ្រិកដែលកាន់អំណាចយូរជាងគេ​លំដាប់​ទីពីរ បន្ទាប់ពីលោក Teodoro Obiang នៃ​ប្រទេស​ហ្គីណេអេក្វាទ័រ។

ចាប់តាំងពី​ឆ្នាំ​២០០៨ វិសោធនកម្មរដ្ឋធម្មនុញ្ញ​របស់​កាមេរូន បានលុបចោល​ការ​កំណត់​អាណត្តិ​មេ​ដឹក​នាំ ​ដែលអនុញ្ញាត​ឲ្យ​លោក Biya គ្រប់គ្រង​ប្រទេស​ដោយគ្មានកំណត់​អស់​រយៈពេល​៤៣ឆ្នាំ​មក​ហើយ។

លោក Biya បាន​និយាយ​ថា «ខ្ញុំជាបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតី។ សូមមាន​ទំនុក​ចិត្ត​ថា ការប្តេជ្ញារបស់ខ្ញុំក្នុងការបម្រើអ្នក គឺត្រូវ​​គ្នា​នឹងភាពបន្ទាន់នៃបញ្ហាប្រឈមដែល​ពួក​​យើង​កំពុង​​ប្រឈមមុខ»។ លោក​បន្ថែម​ថា ការសម្រេចចិត្ត​ឈរ​ឈ្មោះ​នៅ​អាណត្តិទី​៨​នេះ បាន​ធ្វើ​ឡើងបន្ទាប់ពី​មាន​ការអំពាវនាវ​ជាច្រើន​របស់​ប្រជាជនមកពីគ្រប់តំបន់ក្នុងប្រទេសកាមេរូន និងជនភៀសខ្លួន​ក្រៅ​ប្រទេស។

កន្លង​មក រដ្ឋបាលរបស់​លោក Biya បានប្រឈមមុខនឹងការរិះគន់ជុំវិញអំពើពុករលួយ ការកេងបន្លំ អភិបាលកិច្ចមិនល្អ និងការបរាជ័យក្នុងការដោះស្រាយបញ្ហា​​សន្តិសុខ។ មួយ​វិញ​ទៀត ក៏មានការព្រួយបារម្ភអំពីសុខភាព និងសមត្ថភាពគ្រប់គ្រងរបស់គាត់ផងដែរ។ តួ​យ៉ាង ដូច​ជា​កាល​ពី​ឆ្នាំ​មុន លោក Biya បាន​បាត់​វត្តមាន​​ពីសាធារណៈ​អស់រយៈពេលជាង ៦​សប្តាហ៍ ដែល​នេះ​បាននាំ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​អំពី​បញ្ហា​សុខភាព​របស់គាត់ ហើយ​ខ្លះ​ក៏​បាន​ដាក់​ការ​សង្ស័យ​នៅ​ពេល​នោះ​ថា​ គាត់បានស្លាប់​ទៅ​ហើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជាកំពុងធ្វើវិសោធនកម្មច្បាប់អប់រំ ដើម្បី​អភិវឌ្ឍធនធានមនុស្ស និងផ្តល់ការអប់រំពេញមួយជីវិត

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ម៉ាឡេស៊ីទាមទារអាជ្ញាបណ្ណពាណិជ្ជកម្ម សម្រាប់​ការដឹកជញ្ជូនបន្ទះឈីបមានប្រភពពីអាមេរិក

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

EU ​ឥណ្ឌូណេស៊ី បញ្ចប់ការចរចាលើ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្រោយចរចាគ្នា ១០ ឆ្នាំ

ព័ត៌មានជាតិ១៤ នាទីutes មុន

«ពិធីបុណ្យផ្កាយ ២០២៥» បង្ហាញពីទំនាក់ទំនងល្អ និងការផ្លាស់ប្តូរវប្បធម៌រវាង ជប៉ុន-កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ប្រធានាធិបតី​កាមេរូន​វ័យ​ចំណាស់​ជាង​គេលើលោក ប្រកាស​ឈរ​ឈ្មោះ​ថែម​មួយ​អាណត្តិ​​ទៀត

Sokha Hotels

ព័ត៌មានពេញនិយម