សន្តិសុខសង្គម
សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឆ្មក់បង្ក្រាបទីតាំងបទល្មើសអនឡាយមួយកន្លែង ឃាត់ជនសង្ស័យ២៧១នាក់ ស្រី៤៥នាក់
បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥កម្លាំងជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយ រដ្ឋបាលក្រុងប៉ោយប៉ែត រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងអគារអនឡាញខុសច្បាប់០១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះ កម្លាំងនគរបាលបានធ្វើការឆែកឆេរ អគារមានកម្ពស់០៣ជាន់ បន្ទប់៧០បន្ទប់ ជាន់ទី១,ទី២ ជាបន្ទប់ស្នាក់នៅ និងជាន់ទី០៣ ជាបន្ទប់លួចលាក់សម្រាប់ធ្វើការអនឡាញ រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន២៧១នាក់ ស្រី៤៥នាក់។ ដកហូត៖កុំព្យូទ័រ៣៤១គ្រឿង និងទូរសព្ទ៣៥២គ្រឿង។

បច្ចុប្បន្នជនបរទេសទាំងនោះ កម្លាំងជំនាញកំពុងធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី៕
ដោយ ៖ អពៅ








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ