KPT+
៤ ជំហានងាយៗ ដើម្បីចាប់ផ្ដើមរស់នៅក្នុងជីវិតវិជ្ជមាននិងផ្លូវចិត្តធូរស្រាល
អត្ថបទនេះនាំអ្នកឆ្លងកាត់ជំហានងាយៗចំនួន ៤ ដែលនឹងជួយអ្នកឲ្យរួចផុតពីភាពអវិជ្ជមាន ហើយចាប់ផ្ដើមរស់នៅក្នុងជីវិតវិជ្ជមាន ដែលសមនឹងទទួលបានមកក្នុងជីវិត។
១. គ្រប់គ្រងផ្នត់គំនិតរបស់អ្នក
តើអ្នកដឹងទេថា ប្រតិកម្មនិងសកម្មភាពភាគច្រើនរបស់យើង ត្រូវបានគ្រប់គ្រងដោយទម្លាប់របស់យើង? អ្នកតែងតែភ្ញាក់រាល់ថ្ងៃជាមួយម៉ោងរោទ៍ នេះបណ្ដាលឲ្យមានប្រតិកម្មអវិជ្ជមាន ព្រោះចិត្តរបស់អ្នកបានធ្វើឲ្យម៉ោងរោទ៍ក្លាយជាគន្លឹះ ហើយសំឡេងរបស់វា បានភ្ជាប់ទៅនឹងអ្វីដែលអវិជ្ជមាន។

ដូច្នេះ អ្នកត្រូវផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជមាននេះចោល ដោយត្រូវចំណាយពេលវេលាបន្តិច ពីព្រោះផ្នត់គំនិតគឺនិយាយអំពីខួរក្បាលរបស់យើង ដែលត្រូវគិតឡើងវិញ។
សូមចាំថា ម៉ោងរោទ៍គ្រាន់តែជាឧទាហរណ៍នៃទម្លាប់ប្រចាំថ្ងៃ ដែលអាចគ្រប់គ្រងគំនិតរបស់អ្នកប៉ុណ្ណោះ។ អ្វីដែលសំខាន់ ជំនួសឲ្យការជូនដំណឹងនៃម៉ោងរោទ៍ សូមប្រើទម្លាប់ភ្ញោចអារម្មណ៍ដឹងដោយខ្លួនឯង។
២. ទន្ទេញពាក្យវិជ្ជមានរាល់ថ្ងៃ
ស្ដាប់មើលទៅដូចជាមិនស្រួលទេ ប៉ុន្តែវាអាចជួយឲ្យខួរក្បាលរបស់អ្នកប្រើពាក្យវិជ្ជមានបានញឹកញាប់ជាងមុន។ វិធីដូចគ្នា អ្នកអាចសរសេរឡើងវិញ នូវផ្នត់គំនិត ក៏ដូចជាពាក្យសព្ទសាឡើងវិញច្រើនដង ដើម្បីឲ្យខួរក្បាលចងចាំបានល្អជាងមុន។
៣. ផ្ដោតលើអ្វីដែលសំខាន់

រឿងមួយដែលត្រូវដឹង គឺថាវានឹងមានទាំងរឿងអវិជ្ជមាននិងវិជ្ជមាននៅក្នុងជីវិតរបស់អ្នកជានិច្ច ប៉ុន្តែអ្នកអាចគ្រប់គ្រងរឿងណាមួយ ដែលមានឥទ្ធិពលលើអ្នកបាន។
ទោះយ៉ាងណា សូមក្រឡេកមើលអតីតកាល បច្ចុប្បន្ន និងអនាគតរបស់អ្នក។ តើអ្នកបានខ្ជះខ្ជាយថាមពលរបស់អ្នកប៉ុន្មានដង ទៅលើអ្វីមួយដែលនៅទីបញ្ចប់ មិនសំខាន់ដែរទេ? សូមចាប់ផ្ដើមផ្ដោតលើវាចាប់ពីថ្ងៃនេះតទៅ។
៤. រៀននិយាយថាទេ

សម្រាប់មនុស្សមួយចំនួន វាពិបាកក្នុងការនិយាយថាទេ ចំពោះពួកគេណាស់។ បើអ្នកឆ្លើយព្រមជាមួយគេ មានន័យថាអ្នកនឹងអនុញ្ញាតឲ្យនរណាម្នាក់ ធ្វើអ្វីមកលើអ្នកបាន ឬអ្នកបានទុកឱកាសទាំងនោះឲ្យពួកគេ។
ដូច្នេះ ចង់ឲ្យខ្លួនឯងគិតវិជ្ជមាន ត្រូវរៀនបដិសេធអ្វីដែលធ្វើឲ្យអ្នកមានសំពាធក្នុងចិត្ត បើមិនល្អ អ្នកអាចបដិសេធចំពោះវាបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីយើងតែងមានអារម្មណ៍ដក់ជាប់ ទៅលើរឿងអ្វីមួយបានយូរជាងគេ?
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


