ព័ត៌មានអន្ដរជាតិ
កុមារប៉ាគីស្ថានជិតពាក់កណ្ដាលក្នុងចំណោមមនុស្ស ១៧០នាក់ស្លាប់ដោយសារទឹកជំនន់
ទឹកជំនន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងមិនឈប់ឈរបានសម្លាប់មនុស្សជាង ១៧០ នាក់នៅទូទាំងភាគខាងកើតប្រទេសប៉ាគីស្ថាន ដោយជនរងគ្រោះជិតពាក់កណ្តាលជាកុមារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី១៨ខែកក្កដា។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន (NDMA) រាយការណ៍ថា យ៉ាងហោចណាស់កុមារចំនួន ៨៥ នាក់បានស្លាប់ចាប់តាំងពីមានទឹកជំនន់កាលពីថ្ងៃទី ២៦ ខែមិថុនាមក ហើយមនុស្សចំនួន ៥៤ នាក់បានបាត់បង់ជីវិតក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងចុងក្រោយនេះ។
ភ្លៀងធ្លាក់ខ្លាំងបានវាយលុកខេត្តជាច្រើនក្នុងប្រទេសប៉ាគីស្ថានជាពិសេសខេត្ត Punjab រងផលប៉ះពាល់ខ្លាំងជាងគេ ដោយខូចខាតផ្ទះសម្បែង ផ្លូវថ្នល់ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ភ្នាក់ងារជំនួយព្រមានថា ជាពិសេសកុមារគឺប្រឈមមុខនឹងការលង់ទឹក និងជំងឺដែលបណ្តាលមកពីទឹកជំនន់ជាងគេ។
ជាការឆ្លើយតបទៅនឹងគ្រោះមហន្តរាយរដ្ឋាភិបាលប៉ាគីស្ថានបានបង្កើតជំរុំសង្គ្រោះទឹកជំនន់ដើម្បីផ្តល់សម្ភារៈចាំបាច់ជាមូលដ្ឋាន ប៉ុន្តែមនុស្សរាប់ពាន់នាក់នៅតែត្រូវការជំនួយចាំបាច់ច្រើន។
មន្ត្រីប៉ាគីស្ថាន និងអ្នកជំនាញអាកាសធាតុបាននិយាយថា ទឹកជំនន់ដ៏សាហាវទាំងនេះមិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកនៃវិបត្តិអាកាសធាតុដែលកំពុងកើនឡើង ដោយអំពាវនាវឱ្យមានវិធានការបន្ទាន់ក្នុងការរៀបចំផែនការទីក្រុង និងការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយក្រោយៗ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


