Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារមូស្គូជាទ្រង់ទ្រាយធំ បង្ខំឲ្យបិទអាកាសយានដ្ឋាន ៤កន្លែង

បានផុស

នៅ

អ៊ុយក្រែនបានបើកការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំ លើទីក្រុងមូស្គូនៃប្រទេសរុស្ស៊ី ខណៈអាកាសយានដ្ឋាន Domodedovo, Vnukovo, Sheremetyevo និង Zhukovsky របស់ទីក្រុងមូស្គូត្រូវបង្ខំចិត្តបិទជាបណ្តោះអាសន្ន។

(រូបថត៖ Telegram)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿងបានវាយប្រហាររដ្ឋធានីមូស្គូនិងតំបន់ជុំវិញ នាវេលាម៉ោង២រំលងអធ្រាត្រ ប៉ុន្តែបើយោងតាមអភិបាលក្រុងលោក Sergey Sobyanin បានឲ្យដឹងថា មិនមានការខូចខាតធំដំខ្លាំងណាស់ណាឬបណ្តាលឲ្យមានជនរងគ្រោះទេ។

យ៉ាងណា បើតាមរ​បាយការណ៍របស់សេវាគ្រាអាសន្នរុស្ស៊ី, មានអគារកម្ពស់ខ្ពស់មួយក្នុងតំបន់ Zelenograd ត្រូវរងការខូចខាត ខណៈរថយន្ត២គ្រឿងនៅលើផ្លូវត្រូវឆេះដោយសារតែបំណែកដ្រូន ធ្លាក់ចំ។

ការវាយប្រហារចុងក្រោយនេះ កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ស្នើឲ្យមានកិច្ចប្រជុំលើកទី៣ជាមួយរុស្ស៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី នាសប្តាហ៍ក្រោយ។

រម្លឹកទៅកិច្ចប្រជុំលើកមុនកាលពីខែមិថុនា គណៈប្រតិភូរុស្ស៊ី បានដាក់លក្ខខណ្ឌថា ខ្លួននឹងព្រមឈប់បាញ់បើទីក្រុងកៀវចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបន្ធូរបន្ថយភាពតានតឹង ដោយក្នុងនោះរួមមានទាំងការផ្អាកជំនួយលោកខាងលិចផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន បានច្រានចោលលក្ខខណ្ឌនេះ ដោយអះអាងថា មិនអាចទៅរួច៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្សេលេនស្គី ប្រាប់​ថា អាមេរិក​ដោះដូរ​ការ​លក់​អាវុធ​ឲ្យ​អ៊ុយក្រែន ដើម្បី​បាន​បច្ចេកវិទ្យា​ដ្រូន​ទៅ​វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម