ព័ត៌មានអន្ដរជាតិ
ចិននិងវៀតណាមនឹងធ្វើសមយុទ្ធរួមគ្នាលើកដំបូង ចំពេលមានទំនាក់ទំនងកាន់តែជិតស្និទ្ធ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post ប្រទេសចិន និងវៀតណាមនឹងធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពរួមគ្នាជាលើកដំបូងរបស់ពួកគេក្នុងខែនេះនៅក្នុងតំបន់ Guangxi របស់ប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។

បើតាមក្រសួងការពារជាតិចិន សមយុទ្ធហ្វឹកហ្វឺនកងទ័ពរួមគ្នាជាលើកដំបូងនឹងផ្តោតលើការហ្វឹកហ្វឺនល្បាតតាមព្រំដែនរួមគ្នា និងមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
ទោះបីជាប្រទេសជិតខាងមានជម្លោះជាបន្តបន្ទាប់នៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ ទំនាក់ទំនងយោធា និងសេដ្ឋកិច្ចរបស់ចិននិងវៀតណាមកាន់តែជិតស្និទ្ធនាពេលថ្មីៗនេះ ជាពិសេសក្នុងការឆ្លើយតបទៅនឹងភាពតានតឹងពាណិជ្ជកម្មក្រោមពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់វិស័យផលិតកម្មរបស់ខ្លួន។
ឆ្នាំនេះគឺជាខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងចិន និងវៀតណាម ហើយភាគីទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ នៅខែមេសា កងទ័ពចិនក៏បានចូលរួមការប្រារព្ធពិធីរបស់វៀតណាមនៃការបញ្ចប់សង្គ្រាមវៀតណាមជាលើកដំបូង។ ប្រទេសទាំងនោះក៏បានធ្វើការល្បាតជើងទឹករួមនិងសមយុទ្ធប្រឆាំងភេរវកម្មផងដែរ។
ថ្វីបើមានភាពតានតឹងផ្នែកដែនដី ជាពិសេសនៅសមុទ្រចិនខាងត្បូងក៏ដោយ ក៏ទីក្រុងប៉េកាំងបានជៀសវាងការរិះគន់យ៉ាងខ្លាំងក្លាចំពោះទីក្រុងហាណូយ ដែលមិនដូចគោលជំហរកាន់តែឆេវឆាវរបស់ខ្លួនចំពោះហ្វីលីពីន ដែលបង្ហាញពីបំណងចង់រក្សាទំនាក់ទំនងល្អជាមួយវៀតណាម ចំពេលមានការផ្លាស់ប្តូរសម្ព័ន្ធភាពក្នុងតំបន់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


