សេដ្ឋកិច្ច
កម្ពុជាជាប់លេខ២ ជាប្រទេសផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក
គិតត្រឹមឆ្នាំ ២០២៥ កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ ២ ច្រើនបំផុតនៅលើពិភពលោក ដែលមានទំហំប្រមាណ ៨០ ម៉ឺន តោនជាមធ្យមក្នុងមួយឆ្នាំ បន្ទាប់ពីប្រទេសប្រទេសកូឌីវ័រ ដែលមានទិន្នផល ១,១ លានតោន ជាមធ្យមក្នុងមួយឆ្នាំ។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាមានប្រសាសន៍ថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងកើនឡើងដល់ជាង ១ លានតោន នៅរយៈពេល ៥ ឆ្នាំខាងមុខ ខណៈផ្ទៃដីដាំដុះបានកើនឡើងជារៀងរាល់ឆ្នាំ។
កម្ពុជាបានក្លាយជាអធិរាជស្វាយចន្ទីរួចទៅហើយខាងគុណភាព ពីព្រោះស្វាយចន្ទីខ្មែរ នៅលើពិភពលោក គ្មានស្វាយចន្ទីណាមានគុណភាពដូចងទេ គ្រាប់ធំ រសជាតិឆ្ងាញ់ ហើយមានសារធាតុចិញ្ចឹមច្រើន។
លោក ស៊ុយ កុកធាន បានបញ្ជាក់ថា៖ «បរិមាណ ក្នុងការផលិតនៅកម្ពុជាគឺយើងជាប់លេខ២ រួចហើយ បន្ទាប់ពីប្រទេសកូតឌីវ័រ ខ្ញុំជឿជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំក្រោយ បើគ្មានអ្វីប្រែប្រួលទេ បរិមាណនៃការផលិតស្វាយចន្ទីកម្ពុជានឹងលើសពី ១ លានតោន អញ្ចឹងវាអាចប្រកួតប្រជែង នឹងអាចក្លាយទៅជាអ្នកដែលឈរលំដាប់លេខ ១ ហើយមានស្ថិរភាពនៅក្នុងពិភពលោក»។

លោកបានថ្លែងបន្តថា ប្រសិនបើការកែច្នៃហើយនាំចេញផលិតផលកែច្នៃ កម្ពុជាត្រូវការពេលវេលា ពីព្រោះការប្រកួតប្រជែង ដូចជាវៀតណាមគេក្លាយទៅជាប្រទេសដែលនាំចេញ ចន្ទីកែច្នៃលេខ១ នៅលើពិភពលោក នៅក្នុងអនុវិស័យមួយនេះ ស្ទើរតែ ២០ ឆ្នាំ ហើយ យើងទើបតែចាប់ផ្ដើមទេ អញ្ចឹងយើងត្រូវការពេលវេលា។
កាលពីឆ្នាំ ២០២១ កម្ពុជាធ្លាប់ជាប្រទេសលេខ១ លើពិភពលោក កម្ពុជាផលិតបានជាង ១ លានតោន ព្រោះដោយសារនៅពេលនោះ អាកាសធាតុល្អ អំណោយផល ធ្វើឱ្យទិន្នផលស្វាយចន្ទីកម្ពុជាកើនឡើង។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា កម្ពុជានឹងក្លាយជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនៅក្នុងឆ្នាំ ២០៣០។
លោក តូច ប៊ុនហួរ បានបញ្ជាក់ថា ប្រសិនបើទីផ្សារល្អ មិនមានឧបសគ្គអ្វី មិនយូរទេ យើងអាចឈានទៅរកអធិរាជស្វាយចន្ទីពិតប្រាកដ ដោយសារថា យើងប្រៀបធៀបនឹងប្រទេស ដែលមានដំណាំស្វាយន្ទីច្រើនជាងគេ គឺប្រទេស កូតឌីវ័រ មានដល់ជាង ១ លានហិកតា ហើយបន្ទាប់មកប្រទេសឥណ្ឌា ប៉ុន្តែបើនិយាយពីរសជាតិ និងគ្រាប់ គឺស្វាយចន្ទីយើងល្អលើសគេ ចំណុចនេះហើយដែលយើងអាចក្លាយទៅជាអធិរាជស្វាយចន្ទីបាន។

ប្រទេសផលិតស្វាយចន្ទីខាងក្រោម៖
១. ប្រទេសកូឌីវ័រ (Côte d’Ivoire) ប្រមូលផល ពីខែមករា ដល់ មិថុនា (ផលជាមធ្យម ១.១០ លានតោនក្នុងមួយឆ្នាំ)
២. នីហ្សេរីយ៉ា (Nigeria) ប្រមូលផល ពីខែកុម្ភៈ ដល់ ឧសភា (ផលជាមធ្យម ៣០ ម៉ឺនតោនក្នុងមួយឆ្នាំ)
៣. បឺនីន (Benin) ប្រមូលផល ពីខែកុម្ភៈ ដល់ មេសា (ផលជាមធ្យម ២០ ម៉ឺនតោនក្នុងមួយឆ្នាំ)
៤. បួរគីណាហ្វាសូ (Burkina Faso) ប្រមូលផល ពីខែមិនា ដល់ ឧសភា (ផលជាមធ្យម ២០ ម៉ឺនតោនក្នុងមួយឆ្នាំ)។
៥. គីណេប៊ីសូ (Guinea-Bissau & Guinea) ប្រមូលផល ពីខែឧសភា ដល់ សីហា (ផលជាមធ្យម ២០ ម៉ឺនតោនក្នុងមួយឆ្នាំ)។
៦. តាន់ហ្សានី (Tanzania) អាហ្វ្រិកខាងកើត ប្រមូលផល ពីខែតុលា ដល់ មករា (ផលជាមធ្យម ៤០ ម៉ឺនតោនក្នុងមួយឆ្នាំ)។
៧. ឥណ្ឌូនេស៊ី (អាស៊ីអាគ្នេយ៍) ប្រមូលផល ពីខែតុលា ដល់ មករា (ផលជាមធ្យម ២០ ម៉ឺនតោនក្នុងមួយឆ្នាំ)។
៨. កម្ពុជា (អាស៊ីអាគ្នេយ៍) ប្រមូលផល ពីខែកុម្ភៈ ដល់ មិថុនា (ផលជាមធ្យម ៨០ ម៉ឺនតោនក្នុងមួយឆ្នាំ)។
៩. វៀតណាម (អាស៊ីអាគ្នេយ៍) ប្រមូលផល ពីខែមិនា ដល់ ឧសភា (ផលជាមធ្យម ៣០ ម៉ឺនតោនក្នុងមួយឆ្នាំ)
១០. ថៃ និង ឡាវ (អាស៊ីអាគ្នេយ៍) ប្រមូលផល ពីខែមិនា ដល់ ឧសភា (ផលជាមធ្យម ១០ ម៉ឺនតោនក្នុងមួយឆ្នាំ)
១១. ឥណ្ឌា (អាស៊ីខាងត្បូង) ប្រមូលផល ពីខែកុម្ភៈ ដល់ ឧសភា (ផលជាមធ្យម ៧០ ម៉ឺនតោនក្នុងមួយឆ្នាំ)៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


