ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល បង្ខំចិត្តជីកផ្នូរយកឆ្អឹងខ្មោចចំនួន១,០០០ចេញ ដើម្បីទុកកន្លែងដាក់អ្នកស្លាប់ដោយសារកូវីដ
ទីបញ្ចុះសពមួយនៅក្នុងប្រទេសប្រេស៊ីល ត្រូវបង្ខំចិត្តជីកយកឆ្អឹងខ្មោចចំនួន១,០០០ ដើម្បីទុកកន្លែងសម្រាប់ដាក់ជនរងគ្រោះដោយសារជំងឺកូវីដ-១៩ បន្ថែមទៀត។

ការជីកជាលក្ខណៈទ្រង់ទ្រាយធំដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងស្របពេលប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការក្លាយជាប្រទេសមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតនៅលើពិភពលោក ខណៈបច្ចុប្បន្នមានអ្នកស្លាប់លើស៣២៨,០០០នាក់។

ក្រុមអ្នកជីកផ្នូរ ត្រូវបានគេឃើញចូលទៅក្នុងផ្នូរនៃទីបញ្ចុះសព Vila New Cachoeirinha នៃទីក្រុង Sao Paulo។

នៅក្នុងឈុតការពារពណ៌ស ពួកគេបានធ្វើការយ៉ាងមមាញឹក ដើម្បីបើកផ្នូរខ្មោច ដែលគេកប់កាលពីប៉ុន្មានឆ្នាំមុន ហើយនាំយកឆ្អឹងខ្មោចទៅដាក់នៅកន្លែងផ្សេង។

អ្វីដែលកាន់តែរន្ធត់ទៀតនោះគឺថា នៅ Vila Formosa ដែលជាទីបញ្ចុះសពធំបំផុតរបស់ប្រេស៊ីលក្នុងទីក្រុង Sao Paulo, កម្មករដែលពាក់ម៉ាសនិងឈុតការពារបិទជិត បានជីកផ្នូរនៅពេលយប់ក្រោមពន្លឺព្រះចន្ទពេញវង់ ក្នុងសប្តាហ៍នេះ។

កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងធំបំផុតរបស់ប្រេស៊ីលមួយនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីយកឆ្អឹងខ្មោចចេញពីផ្នូរចាស់ៗ ទុកកន្លែងទំនេរសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ដែលកំពុងកើនឡើងយ៉ាងគំហុក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ទី០៣ខែមេសានេះ ប្រទេសប្រេស៊ីល បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ចំនួន ១២,៩១២,៣៧៩ករណីនិងស្លាប់ ៣២៨,៣៦៦នាក់។

ប្រេស៊ីល ឈរនៅលំដាប់ទី២លើពិភពលោកជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុតបន្ទាប់ពី សហរដ្ឋអាមេរិក ដែលមាន ៥៦៧,៦១០៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ ប្រេស៊ីល ជាប្រទេសទី២ មានមនុស្សស្លាប់ដោយសារកូវីដលើស ៣០ម៉ឺននាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


