សេដ្ឋកិច្ច
កម្ពុជា លើកទឹកចិត្តឱ្យកាតា បណ្តាក់ទុនលើវិស័យកសិកម្មរបស់កម្ពុជា ដើម្បីបង្កើនការនាំចេញ
មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យក្រុមហ៊ុនកាតាមួយនេះ បណ្តាក់ទុនលើផលិតផលកសិកម្មសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីបង្កើនការនាំចេញ ជាពិសេសទាញយកប្រយោជន៍វិស័យសក្តានុពលនៅកម្ពុជា

ការលើកឡើងនេះត្រូវបានលោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Fahd Al-Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និងគណៈប្រតិភូនៃក្រុមហ៊ុន AI MANSOUR HOLDING (AMH) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កាតា និងការអភិវឌ្ឍគោលនយោបាយសម្រាប់ផលិតផលកសិកម្មសំខាន់ៗ ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការរៀបចំប្រព័ន្ធស្វ័យប្រវត្តកម្ម និងធ្វើសាមញ្ញកម្មនៃនីតិវិធីចុះបញ្ជីពាណិជ្ជកម្ម និងនាំចេញ។
ទន្ទឹមនឹងការចាប់អារម្មណ៍ខ្ពស់របស់ក្រុមហ៊ុន AMH ក្នុងការវិនិយោគនៅកម្ពុជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានសំណូមពរឱ្យក្រុមហ៊ុនវិនិយោគលើការកែច្នៃម្ហូបអាហារ ដើម្បីបម្រើទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ តាមរយៈការចាប់ដៃគូសហការជាមួយបណ្តាក្រុមហ៊ុនក្នុងស្រុក។

លោក បានលើកទឹកចិត្តឱ្យក្រុមហ៊ុន AMH ធ្វើការបណ្តាក់ទុនលើផលិតផលកសិកម្មរបស់កម្ពុជា ដើម្បីបង្កើនការនាំចេញ និងទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមវ័ន្ត ដែលរួមមាន វិស័យថាមពល ទេសចរណ៍ និងហិរញវត្ថុ នៃប្រទេសកម្ពុជានិងកាតា ផងដែរ។
ជំនួបនេះត្រូវបានធ្វើឡើងដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគលើផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា រួមមាន អង្ករ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូជាដើម ដែលជួយបង្កើនការនាំចេញទៅកាន់ទីផ្សារប្រទេសកាតា និងបណ្តាប្រទេសដទៃទៀតនៅតំបន់មជ្ឈិមបូព៌ា ទ្វីបអឺរ៉ុប និងពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


