ព័ត៌មានអន្ដរជាតិ
ថៃ ខំកុហកថា អនុព័ន្ធយោធា ៤៧ប្រទេសមកប្រជុំនៅបាងកក តែតាមពិតចូលរួមត្រឹម ១៨ប្រទេសប៉ុណ្ណោះ
ថៃបានអញ្ជើញអនុព័ន្ធយោធាមកពី៤៧ប្រទេសដើម្បីបង្ហាញពីការតវ៉ារបស់ខ្លួនជុំវិញឧប្បត្តិហេតុ ទាហានជាន់មីននៅតំបន់មុំ៣ ដោយចោទប្រកាន់ចំមកលើកម្ពុជា។ យ៉ាងណា ថៃត្រូវបាក់មុខ ព្រោះក្នុងនោះមានតែប្រទេសចំនួន១៨ប៉ុណ្ណោះដែលចូលរួម។

សារព័ត៌មានថៃ បានព្យាយាមបិទបាំងភាពអាម៉ាស់នេះ ដោយខំផ្សាយទាំងកុហកថា អនុព័ន្ធយោធាទាំងអស់គឺបានចូលរួមនៅទីក្រុងបាងកក។ យ៉ាងណាជាក់ស្តែងគឺផ្ទុយស្រឡះ ប៉ុន្តែគេមិនដឹងឡើយអំពីមូលហេតុនៅពីក្រោយការអវត្តមានរបស់អនុព័ន្ធនៃប្រទេសចំនួន២៩ទៀត។
ម្យ៉ាងក្នុងកិច្ចប្រជុំនោះ ថៃក៏បាក់មុខមិនស្ទើរទេដែរ ព្រោះអនុព័ន្ធយោធាដែលចូលរួមបានត្រឹមនៅស្ងៀមមិនមាត់មិនក ហើយកិច្ចប្រជុំនេះក៏មិនទទួលបានដំណោះស្រាយជាក់ស្តែងណាមួយដែរ សម្រាប់ជម្លោះរឿងមីន ព្រោះវាគ្រាន់តែជាការបង្ហាញទស្សនៈម្ខាងរបស់ថៃប៉ុណ្ណោះ ហើយក៏ប្រហែលជាអន្តរជាតិគេស្គាល់ក្រយៅរបស់ថៃច្បាស់។

ថៃអះអាងថា គោលបំណងធំនៃកិច្ចប្រជុំនេះគឺដើម្បី ពន្យល់ស្ថានការណ៍ និង បង្ហាញព័ស្តុតាងរបស់ខ្លួនទៅកាន់សហគមន៍អន្តរជាតិតាមរយៈអនុព័ន្ធយោធា។ ពួកគេយល់ថា ខ្លួនបានសម្រេចគោលបំណង ដោយបង្ហាញមីន PMN-2 និងអះអាងអំពីមីនថ្មីៗដោយចោទថា កម្ពុជាជាអ្នកដាក់ រំលោភអនុសញ្ញាទីក្រុងអូតាវ៉ា។
មិនមានប្រតិកម្មពីអនុព័ន្ធយោធាណាម្នាក់ទេ សូម្បីតែតំណាងកម្ពុជាក៏នៅស្ងៀមមិននិយាយអ្វីដែរ ដែលនេះបញ្ជាក់យ៉ាងច្បាស់ថា អន្តរជាតិហាក់មិនជឿថៃឡើយនិងគេស្គាល់ច្បាស់ពីល្បិចលាបពណ៌របស់ជាតិសាសន៍នេះ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


