ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល បញ្ជាឲ្យមន្ទីរពេទ្យថ្នាក់ជាតិចាត់ចែងក្រុមគ្រូពេទ្យ និងបរិក្ខារត្រៀមជួយ សង្គ្រោះនៅតំបន់កំពុងផ្ទុះអាវុធ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដាក់បទបញ្ជាឱ្យមន្ទីរពេទ្យថ្នាក់ជាតិដែលជាសម្ព័ន្ធមេត្រីភាពជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវរៀបចំចាត់ចែងក្រុមគ្រូពេទ្យសម្ភារ និងបរិក្ខាររួចជាស្រេច និងបានកំពុងចេញដំណើរឆ្ពោះទៅខេត្តទីតាំងរៀងៗខ្លួនដើម្បីត្រៀមជួយគាំទ្រដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការនៅទីនោះ ពិសេសនៅតំបន់កំពុងផ្ទុះអាវុធ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យផែនការយុទ្ធសាស្រ្តក្នុងការត្រៀមខ្លួនគាំទ្រផ្នែកសេវាសុខភាព និងសង្គ្រោះបន្ទាន់នៅតំបន់ព្រំដែន ជាពិសេសតំបន់ដែលកំពុងផ្ទុះអាវុធកាលពីរសៀលថ្ងៃទី២៤កក្តដា លោករដ្ឋមន្ត្រីបានដាក់ចេញនូវចំនុចអាទិភាពមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមត្រូវរៀបចំវិធីសាស្រ្តឱ្យមានការទំនាក់ទំនងគ្នាជាប់ជានិច្ច ក្នុងគោលបំណងបញ្ជូន និងទទួលព័ត៌មានអំពីស្ថានភាពនៅសមរភូមិជួរមុខបានឆាប់រហ័ស ពង្រឹងការយកចិត្តទុកដាក់ចំពោះការឆ្លើយតបបន្ទាន់ ទាំងការជួយសង្រ្គោះបឋម និងការបញ្ជូនយន្តការគាំពារសុខភាព សុវត្ថិភាពប្រជាពលរដ្ឋ និងបុគ្គលិកសុខាភិបាលខ្លួនឯងឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្តគុណភាពសេវាសង្គ្រោះ និងរក្សាអនាម័យទៅតាមស្តង់ដារទោះបីស្ថិតក្នុងស្ថានភាពអាសន្ន។ ត្រូវមានយន្តការផ្តល់ព័ត៌មាននិងរបាយការណ៍ច្បាស់លាស់ មកក្រសួងសុខាភិបាល។

លោករដ្ឋមន្ត្រីបានណែនាំទៀតថា នៅតាមឃ្លាំងឱសថកណ្តាល និងខេត្ត ត្រូវពិនិត្យ និងរៀបចំរួចជាស្រេចនូវ សម្ភារ បរិក្ខារ ឱសថ ចាំបាច់ និងសំខាន់ៗ ដើម្បីផ្គត់ផ្គង់ទៅមូលដ្ឋានសុខាភិបាល និងក្រុមគ្រុពេទ្យនៅតាមតំបន់ព្រំដែន
កុំឱ្យមានការខ្វះខាត មន្ទីរសុខាភិបាលរាជធានី ខេត្ត ចាត់ចែងរៀបចំក្រុមគ្រូពេទ្យដើម្បីត្រៀមផ្លាស់ប្តូរវេន ជាមួយក្រុមគ្រូពេទ្យដែលនៅប្រចាំការតាមតំបន់ព្រំដែនក្នុងករណីមានតម្រូវការនិងនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត និងស្រុកទាំងអស់ត្រូវរៀបចំបែងចែកក្រុមគ្រូពេទ្យប្រចាំការនៅកន្លែងរបស់ខ្លួន ២៤ម៉ោងលើ២៤ម៉ោងដើម្បីធានាបាននូវការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋជាធម្មតា និងរង់ចាំទទួលជួយសង្រ្គោះ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបង្ហាញនូវអារម្មណ៍មោទនភាពចំពោះវីរកងទ័ពនៅសមរភូមិជួរមុខរបស់កម្ពុជា
ដែលបានលះបង់គ្រប់យ៉ាងក្នុងការការពារបូរណភាពទឹកដីនិងបានគោរពជូនទៅដល់វីរកងទ័ពកម្ពុជាដែលឈរជើងនៅសមរភូមិជួរមុខជាពិសេសនៅតំបន់ដែលផ្ទុះអាវុធ ប្រកបដោយសុខសុវត្ថិភាព និងទទួលបានជ័យជំនះ គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានផ្តាំផ្ញើការសួខសុខទុក្ខ និងជូនពរដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការនៅតាមតំបន់ព្រំដែន និងក្រុមគ្រូពេទ្យចេញដំណើរជួយគាំទ្របន្ថែមជួបតែសុខសុវត្ថិភាពទាំងអស់គ្នា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន