ព័ត៌មានជាតិ
លោក ឃួង ស្រេង ប្រគល់ថេប្លេត៦៨គ្រឿងដល់ក្រុមគ្រូពេទ្យ ដើម្បីយកទៅប្រើប្រាស់ លើការបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ឧបករណ៍ថេប្លេតដែលជាឧបករណ៍សម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៦៨គ្រឿងត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់ក្រុមគ្រូពេទ្យសម្រាប់បម្រើការងារលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកឃួង ស្រេង និងលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានី។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ថេប្លេត ៦៨គ្រឿង ដែលប្រគល់ជូនក្រុមគ្រូពេទ្យគឺសម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តនៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង៣៤កន្លែងទូទាំងរាជធានីភ្នំពេញ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដដែលក៏បានបញ្ជាក់អោយដឹងផងដែរថា ថេប្លេត ៦៨គ្រឿងនេះ គឺប្រគល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ១៤ គ្រឿង ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចពិជ័យសេនា ទៀ បាញ់ ១៤គ្រឿង និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ៤០ គ្រឿង។

គួរបញ្ជាក់ថា ដើម្បីបង្ការ ទប់ស្កាត់ជម្ងឺកូវីដ-១៩នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានប្រគល់ម៉ាស អាកុល ជែល ម៉ាស៊ីនវាស់កំដៅ ស្បៀងអាហារ ជូនទៅខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច និងផ្សារទាំង២៥នៅក្នុងរាជធានី ជាច្រើនលើកច្រើនសាររួចមកហើយ ជាមួយនិងការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ពិសេសគឺការអនុវត្តអោយបានវិធានការ៣កុំនឹង៣ការពារ៕
អត្ថបទ៖ស្រី រ័ត្ន


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


