ព័ត៌មានជាតិ
ធនាគារជាតិកំពុងស្វែងរកដំណោះស្រាយនានាដើម្បីសម្រួលបន្ទុកពលរដ្ឋដែលរងផលប៉ះពាល់នៃជម្លោះខ្មែរ-ថៃ
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាបានកំពុងដាក់ចេញនូវផែនការដើម្បីរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងស្វែងរកយន្តការដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ធនាគារជាតិបានធ្វើសន្និបាតបូកសរយបលទ្ធផលការងារប្រចាំឆ្នាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ដែលក្នុងនោះក៏មានការចូលរួមពីបណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផងដែរ។
លោកស្រីបណ្ដិតបានសរសេរនៅលើបណ្តាញសង្គមផ្លូវការនៅល្ងាចថ្ងៃទី២៩ថា៖«ក្នុងពេលដែលយោធិនជួរមុខកំពុងប្រយុទ្ធការពារបូរណៈភាពទឹកដី យើងខ្ញុំជួរក្រោយខិតខំតាមលទ្ធភាព ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគាររួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច»។

«ក្នុងន័យនេះអាទិភាពទី១ របស់សន្និបាតបូកសរុបនេះគឺដើម្បី ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងឆមាសទី១ និង ដាក់ទិសដៅការងារសម្រាប់ឆមាសទី២ ក្នុងស្ថានភាពមិនប្រាកដប្រជានេះ។ អាទិភាពទី២ គឺស្វែងរកយន្តការដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ»។ នេះបើយោងតាមលោកស្រីបណ្ឌិត ជា សិរី៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


