ព័ត៌មានអន្ដរជាតិ
២ប្រទេសនៅអាស៊ីអាគ្នេយ៍ ជម្លៀសមនុស្សរាប់ម៉ឺននាក់ ដោយសាររលកយក្សស៊ូណាមិ
នៅថ្ងៃពុធទី៣០ខែកក្កដាឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិតធ្ងន់៨.៨រ៉ិចទ័រ បានវាយប្រហារតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី ឈានដល់បង្កឲ្យមានរលកយក្សស៊ូណាមិ ខណៈប្រទេសជាច្រើននៅជាប់មហាសមុទ្រប៉ាស៊ីហ្វិក សុទ្ធតែប្រកាសអាសន្ននិងជម្លៀសមនុស្សទៅកាន់ទីសុវត្ថិភាព។

ក្នុងចំណោមនោះ ក៏មាន២ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ គឺឥណ្ឌូណេស៊ីនិងហ្វីលីពីនដែលបានជម្លៀសមនុស្សរាប់ម៉ឺននាក់។
បើតាមការចុះផ្សាយរបស់ BBC, នៅឥណ្ឌូណេស៊ី, ក្រៅពីមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសហើយនោះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្រុង Jayapura បានអំពាវនាវឲ្យមនុស្សបន្ថែមទៀត ត្រូវជម្លៀសចេញជាបន្ទាន់ ខណៈអ្នកនេសាទក៏មិនអនុញ្ញាតឲ្យចេញទូកដែរ។

មិនត្រឹមប៉ុណ្ណឹង ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ (BNPB) បានជំរុញឲ្យប្រជាជននៅក្នុងខេត្តចំនួន ៥ រួមមាន North Sulawesi, Gorontalo, North Maluku, Papua, និង West Papua ត្រូវជម្លៀសចេញពីតំបន់ឆ្នេរភ្លាមៗ និងកុំវិលត្រឡប់ទៅវិញឲ្យសោះរហូតដល់ការព្រមានត្រូវបានដកចេញ។
ហ្វីលីពីន បានជម្លៀសមនុស្សរាប់ម៉ឺននាក់ដូចគ្នា ខណៈមានការព្យាករថា ទឹករលកនឹងមានកម្ពស់ដល់ទៅមួយម៉ែត្រ ហើយតំបន់រងផលប៉ះពាល់មានដូចជា Albay, Aurora, Batanes, Cagayan, Camarines Norte, Camarines Sur, Catanduanes, Davao del Norte, Davao del Sur, Davao de Oro, Davao Occidental, Davao Oriental, និង Dinagat។

សូមជម្រាបជាថ្មី ការរញ្ជួយដីនេះកើតឡើងនៅឧបទ្វីប Kamchatka នាវេលាម៉ោង១១:៣០នាទីព្រឹក (ម៉ោងនៅរុស្ស៊ី) មានជម្រៅ១៩គី ឡូម៉ែត្រ ជាមួយចំណុចកណ្តាលនៅចម្ងាយ១៣៦គីឡូម៉ែត្រពីតំបន់ Petropavlovsk-Kamchatsky។
វាបង្កជាការព្រមានអំពីរលកយក្សស៊ូណាមិ រហូតដល់កោះហុកកៃដូនិងឃ្យូស៊ូនៃប្រទេសជប៉ុន និងកោះហាវ៉ៃនិងរដ្ឋអាឡាស្កានៃសហរដ្ឋអាមេរិក ឯណោះ ហើយនេះជារញ្ជួយដីដ៏មានឥទ្ធិពលបំផុត ចាប់តាំងពីរញ្ជួយដី Tōhoku ឆ្នាំ២០១១ នៅប្រទេសជប៉ុន ដែលមានកម្រិត ៩.១ រ៉ិចទ័រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រញ្ជួយដីកម្រិតធ្ងន់៨.៧រ៉ិចទ័រ វាយប្រហាររុស្ស៊ី ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ ដល់ជប៉ុននិងអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


