ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិតធ្ងន់៨.៧រ៉ិចទ័រ វាយប្រហាររុស្ស៊ី ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ ដល់ជប៉ុននិងអាមេរិក
គ្រោះរញ្ជួយដីកម្រិតធ្ងន់៨.៧រ៉ិចទ័រ បានវាយប្រហារតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី ដោយបង្កជាការព្រមានអំពីរលកយក្សស៊ូណាមិ រហូតដល់កោះហុកកៃដូនិងឃ្យូស៊ូនៃប្រទេសជប៉ុន និងកោះហាវ៉ៃនិងរដ្ឋអាឡាស្កានៃសហរដ្ឋអាមេរិក ឯណោះ។

តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃពុធទី៣០ខែកក្កដាឆ្នាំ២០២៥, ការរញ្ជួយដីនេះកើតឡើងនៅឧបទ្វីប Kamchatka នាវេលាម៉ោង១១:៣០នាទីព្រឹក (ម៉ោងនៅរុស្ស៊ី) មានជម្រៅ១៩គី ឡូម៉ែត្រ ជាមួយចំណុចកណ្តាលនៅចម្ងាយ១៣៦គីឡូម៉ែត្រពីតំបន់ Petropavlovsk-Kamchatsky។
ការរញ្ជួយដីនេះមានកម្លាំងខ្លាំងណាស់ ដោយនៅរុស្ស៊ី មានកើតរលកយក្សស៊ូណាមិរួចទៅហើយ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ចេញទិន្នន័យអំពីការខូចខាតនិងជនរងគ្រោះនៅឡើយទេ។
ដោយសារតែឥទ្ធិពលដ៏ខ្លាំងរបស់វា ជប៉ុនបានចេញសេចក្តីប្រកាសអាសន្នពណ៌ក្រហម ព្រមានពីរលកយក្សស៊ូណាមិនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក និងបញ្ជាឲ្យជម្លៀសពលរដ្ឋជាចាំបាច់។

នៅអាមេរិក មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក បានចេញការព្រមានឲ្យកោះ Aleutian នៃរដ្ឋអាឡាស្កា និងរដ្ឋហាវ៉ៃទាំងមូលមានការប្រុងប្រយ័ត្នខ្ពស់។
សូមជម្រាបថាឧបទ្វីប Kamchatka គឺស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង Ring of Fire ជាបន្ទាត់ដែលកើតមានរញ្ជួយដីនិងសកម្មភាពភ្នំភ្លើងញឹកញាប់។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែទីនោះមិនសូវមានប្រជាជនរស់នៅច្រើនព្រោះតែទីតាំងនៅឆ្ងាយដាច់ស្រយាល ទើបគេជឿថាផលប៉ះពាលើលើមនុស្សមិនសូវធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពលរដ្ឋចាប់ផ្ដើមរើចេញបណ្ដើរៗហើយ ក្រោយប្រជុំកោះ Tokara ជប៉ុនរញ្ជួយដីជិត ១ ៦០០ដង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


