Connect with us

ជីវិតកម្សាន្ដ

លោក ខេមរ: ភារុណ ដាស់តឿនរួមគ្នាប្រែក្លាយការឈឺចាប់ឱ្យរឹងមាំ ដើម្បីយកជ័យលើខ្មាំងឈ្លានពាន

បានផុស

នៅ

ជាឆន្ទ:ស្នេហាជាតិស្រលាញ់ទឹកដីមាតុភូមិ អតីតកវីនិពន្ធ លោក ខេមរ: ភារុណ បានចេញមុខបំផុស ក៏ដូចជាដាស់តឿនប្រជាជនពលរដ្ឋនិងយុវជនដែលជាកូនខ្មែរគ្រប់រូប ត្រូវរួមគ្នាប្រែក្លាយការឈឺចាប់ឲ្យរឹងមាំ ដើម្បីក្លាយជារបងការពារខ្មាំងឈ្លានពាន គឺចោរសៀមរង្វេងប្រវត្តិសាស្រ្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខេមរ: ភារុណ ត្រូវបានអ្នកគាំទ្របានដឹងនិងស្គាល់ហើយថា លោកគឺជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងងាជាឧកញ៉ា ខេមរ: សិរីមន្ត ។ លើសពីនេះលោក ខេមរ: ភារុណ ក៏ជាអតីតកវីនិពន្ធល្បីឈ្មោះមួយរូបប្រចាំប្រទេសផងដែរ។

លោក ខេមរ: ភារុណ បានចេញសារដូច្នេះថា “សូមបងប្អូនតាំងចិត្តឱ្យនឹងនរក្រោកឈតស៊ូនឹងការឈ្លានពានប្រែក្លាយការឈឺចាប់ឱ្យរឹងមាំ ដើម្បីធ្វើរបងព្រំដែនឱ្យហើយទិញតម្លើងផលិតអាវុធគ្រាប់រំសេវទុកបាញ់ខ្មាំងឈ្លានពាន យើងមិនត្រូវការរស់នៅ ឬទំនាក់ទំនងនិងអ្នកជិតខាងដែលមានចរិតខូចអាក្រក់ជួរជាតិបែបនេះទៀតទេ។

អ្នកនិពន្ធលោកខេមរ: ភារុណបានបន្ថែមទៀតថា បើ ទោះបីជាស្ថានភាពបានវិលមកប្រក្រតីភាពយ៉ាងណាក៏ ដោយមេរៀនសង្គ្រាមមួយនេះវាគ្រប់គ្រាន់ពេកហើ យសម្រាប់កូនខ្មែរចងចាំជាប្រវត្តិសាស្ត្រតជំនាន់មិនអាចបំភ្លេចបានត្រូវចាំយើងត្រូវតែខ្លាំងប្រឆាំង និងការឈ្លានពានណាមួយពីប្រទេសជិតខាងដែលប៉ុនប៉ងលេបត្របាក់ទឹកដីយើង”។

សូមបញ្ជាក់ដែរថា កងទ័ពថៃបានបើកការឈ្លានពានកម្ពុជានៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥ ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួស ខណៈពលរដ្ឋភៀសសឹកកម្ពុជាជាង ១៧មុឺននាក់ ត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង មិនអាចប្រកបរបរចិញ្ចឹមជីវិត។

ថៃបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមតាមរយៈការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុលរំលោភច្បាប់អន្តរជាតិ ហើយថែម ទាំងបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ដែលត្រូវបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម