Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាន៖ ត្រាំ បញ្ឈប់​ជម្លោះ​សកល​រួម​ទាំង​កម្ពុជា-ថៃ គួរ​ទទួលបាន​ពានរង្វាន់​ណូបែល

បានផុស

នៅ

ពាន​រង្វាន់​ណូបែល​សន្តិភាព​ គួរ​តែ​ត្រូវ​ផ្ដល់​ជូន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ព្រោះ​លោក​បាន​ដោះស្រាយ​ជម្លោះ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​​របស់​អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt កាលពីថ្ងៃព្រហស្បតិ៍​ទី​៣១​ខែ​កក្កដា​ឆ្នាំ​២០២៥។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty & Alamy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Karoline បាន​​អះអាង​ថា លោក ត្រាំ បង្កើត​សន្តិភាព​តាម​រយៈ​ការ​សម្របសម្រួល​​​នូវ​ជម្លោះ​សកល​ចំនួន​៦។ អំឡុងពេលសន្និសីទសារព័ត៌មាន លោកស្រី​បាន​ចាប់ផ្តើមសុន្ទរកថា ដោយ​លើក​ឡើង​ពី​ជម្លោះកម្ពុជា-ថៃ។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​​លើក​ឡើង​ថា «នៅលើរណសិរ្សសន្តិភាព លោកប្រធានាធិបតី ត្រាំ បានជួយផ្តល់បទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងប្រទេសកម្ពុជា និងថៃ។ ប្រទេសទាំងពីរបានកើត​មាន​ជម្លោះដ៏សាហាវ ដែលបានជម្លៀសមនុស្សជាង ៣០០ ០០០​នាក់ រហូតដល់លោកប្រធានាធិបតី ត្រាំ ឈានជើងចូលទើប​អាច​បញ្ចប់វា»។

លោកស្រី​បាន​បន្ថែម​ថា ប្រធានាធិបតីអាមេរិក «បាននិយាយដោយផ្ទាល់តាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជូនដំណឹងដល់មេដឹកនាំទាំងពីរថា លុះត្រាតែពួកគេ​បញ្ចប់​ជម្លោះ នោះនឹងមិនមានការពិភាក្សាពាណិជ្ជកម្ម ឬកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកឡើយ»។

លោកស្រី បាន​បញ្ជាក់​ទៀត​ថា «ឥឡូវនេះប្រធានាធិបតីបានបញ្ចប់ជម្លោះរវាងប្រទេសកម្ពុជា-ថៃ អ៊ីស្រាអែល-អ៊ីរ៉ង់ រវ៉ាន់ដា-សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឥណ្ឌា-ប៉ាគីស្ថាន ស៊ែប៊ី-កូសូវ៉ូ និងអេហ្ស៊ីប-អេត្យូពី។ នេះមានន័យថាប្រធានាធិបតី ត្រាំ បានព្រមព្រៀងគ្នាជាមធ្យមអំពីកិច្ចព្រមព្រៀងសន្តិភាព ឬបទឈប់បាញ់​ចំនួន​មួយក្នុង​មួយខែៗ អំឡុងពេល​៦​ខែដែលគាត់កាន់តំណែង។ វាជា​ពេល​សក្ដិសម​ហើយដែលប្រធានាធិបតី ត្រាំ ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម