Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ អះអាងថា ទាហានរុស្ស៊ីជិត ២០ ០០០​នាក់ត្រូវបានសម្លាប់ក្នុងខែកក្កដា

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទាហានរុស្ស៊ីជិត ២ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងខែកក្កដា​ឆ្នាំ​២០២៥ ក្នុងអំឡុងពេលការប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែន ហើយ​លោក​បានហៅជម្លោះនេះថាជា«គ្រោះមហន្តរាយដែលត្រូវតែបញ្ចប់ភ្លាមៗ»។

លោក ដូណាល់ ត្រាំ (រូបថត៖ UPI, AP & Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សារ​បង្ហោះ​នៅ​លើបណ្ដាញ​សង្គម Truth Social កាល​ពី​ថ្ងៃ​ទី​១​ខែ​សីហា លោក ត្រាំ បានលើក​ឡើង​ថា «ខ្ញុំទើបតែទទួលបានដំណឹងថា ទាហានរុស្ស៊ីជិត ២០ ០០០​នាក់បានស្លាប់ ក្នុងខែកក្កដា​នៅក្នុងសង្គ្រាមគួរ​ឲ្យ​អស់សំណើចជាមួយអ៊ុយក្រែន»។ លោក​បាន​បន្ថែម​ថា រុស្ស៊ី​បាន​បាត់​បង់​ទាហាន​ប្រហែល ១១២ ៥០០នាក់​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២៥។

លោកប្រធានាធិបតីក៏បានលើកឡើងពីការស្លាប់ និងរបួសយោធារបស់អ៊ុយក្រែន ដោយបញ្ជាក់ថា ទាហានអ៊ុយក្រែនប្រហែល ៨ ០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីខែមករា ដោយមិនរាប់បញ្ចូលបុគ្គលិកដែលបាត់ខ្លួន។

តួលេខ​នេះ​​មិន​ត្រូវ​បាន​គេ​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​​នោះ​ទេ។ យោងតាមអគ្គសេនាធិការអ៊ុយក្រែន ទាហាន​រុស្ស៊ី​ដែល​បាត់បង់​​ជីវិត​​ក្នុងខែកក្កដា មានចំនួនជាង ៣៣ ០០០នាក់។ ចំណែក​ឯ​ភាគី​រុស្ស៊ី​មិន​​បាន​បញ្ចេញ​តួលេខ​អ្នក​ស្លាប់​ជា​ផ្លូវការ​ឡើយ។

ការ​លើក​ឡើង​របស់​លោក ត្រាំ កើត​ឡើង​ចំ​ពេល​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​រុស្ស៊ី ​ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​អ៊ុយក្រែន។ ប្រធានាធិបតី​អាមេរិក​បាន​គំរាម​ដាក់​ទណ្ឌកម្ម​ថ្មី បើ​ក្រុង​មូស្គូ​មិន​យល់ព្រម​​បទ​ឈប់​បាញ់​នៅត្រឹម​​ថ្ងៃទី​៨​ខែ​សីហា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម