ព័ត៌មានជាតិ
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បើកកិច្ចប្រជុំពិនិត្យសម្រេចលើរបៀបវារៈចំនួន៤
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំ ក្រោមវត្តមានដឹកនាំរបស់លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះ បានរៀបចំឡើងគឺដើម្បីពិនិត្យ និងសម្រេចលើសុពលភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ១រូប តំណាងព្រឹទ្ធសភា ទៅក្នុងរបៀបវារៈនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
របៀបវារៈផ្សេងទៀត គឺគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ និងការកំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ព្រមទាំងបញ្ហាផ្សេងៗ។

តាមការគ្រោងទុក កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកថ្ងៃនេះ ត្រូវដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប៉ុន្តែក្រោយទទួលបានព័ត៌មានថា យោធាថៃគ្រោងចង់បើកការវាយប្រហារមកលើកម្ពុជាជាថ្មីទៀតនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលុបចោលការចូលរួមដឹកនាំកិច្ចប្រជុំនេះ ដោយប្រគល់ភារកិច្ចឱ្យលោក អ៊ុច បូរិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ទទួលដឹកនាំជំនួស។
សាររបស់សម្ដេចតេជោ នាយប់ថ្ងៃទី៣ ខែសីហា បានបញ្ជាក់ថា បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ គឺសម្ដេច មិនអាចដឹកនាំកិច្ចប្រជុំព្រឹទ្ធសភាបានឡើយ ដោយសភាពការណ៍បែបនេះ សម្ដេចតេជោ ត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


