Connect with us

ព័ត៌មានជាតិ

អាល្លឺម៉ង់ស្វាគមន៍កិច្ច​ប្រជុំ GBC ដោយថាជាជំហានកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ

បានផុស

នៅ

ប្រទេស​អាល្លឺម៉ង់ តាមរយៈស្ថានទូត​របស់​ខ្លួន​បាន​ប្រកាស​ស្វាគមន៍​គាំទ្រ​ដល់​កិច្ចប្រជុំ​គណៈកម្មាធិការកិច្ចការ​ព្រំដែនទូទៅ​កម្ពុជា-ថៃ GBC ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​៤ ខែ​សីហា ដោយ​ថានេះ​អាច​ជា​ជំហាន​នៃ​ការ​កសាង​ទំនុកចិត្ត​ និង​ស្ថិរភាព​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​បង្ហោះ​លើ​ហ្វេសបុក​ផេក​នៅ​ព្រឹក​ថ្ងៃទី​៤ សីហានេះ ឯកអគ្គរដ្ឋទូត Stefan Messerer បានថ្លែង​ពី​តម្លៃ​នៃជីវិត​មនុស្សពិតដែល​គ្រប់​ជម្លោះ​ទាំង​អស់ត្រូវគិត​ឡើង​វិញ។

លោក​បាន​លើក​ឡើង​ថា៖ «សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិក្នុងការវិលត្រឡប់មកមាតុភូមិវិញដោយសន្តិភាព ត្រូវតែរក្សាជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងការផ្សះផ្សា»។

អាល្លឺម៉ង់បាន​ស្វាគមន៍ការកោះប្រជុំ GBC ជាមួយ​នឹង​ពាក្យមួយថា «សន្តិភាពប្រកបដោយនិរន្តរភាពទាមទារលើសពីកិច្ចព្រមព្រៀងដែលបានចរចា វាទាមទារឱ្យស្តាប់អ្នកដែលមិននៅតុចរចា ប៉ុន្តែនៅជិតការរងគ្រោះបំផុត» ដែល​សំដៅ​ដល់​ពលរដ្ឋ​ដែល​កំពុង​ភៀសសឹក​ជាង​១៧ម៉ឺននាក់ មក​កាន់​ទី​តាំង​សុវត្ថិភាពដែល​ជាអ្នក​រងគ្រោះ​ដោយ​ផ្ទាល់​ពី​ជម្លោះ​នេះ។

កម្ពុជា​-ថៃ នឹង​បើក​កិច្ច​ប្រជុំគណៈកម្មាធិការ​ព្រំដែន​ទូទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​ចាប់​ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​សីហានេះ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​មួយកាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ​ដែល​ផ្ដួចផ្ដើម​ដោយ​អាមេរិក សម្របសម្រួល​ដោយ​ម៉ាឡេស៊ី និង​តាមដានដោយ​ប្រទេស​ចិន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម