Connect with us

ព័ត៌មានជាតិ

រសៀលនេះ អាជីវករ​ផ្សារ​អូរឫស្សី ពីរ​នាក់ទៀត​ ឆ្លងកូវីដ១៩ ម្នាក់​ទើប​អាយុ ២៥ ឆ្នាំ​

បានផុស

នៅ

នៅ​វេលា​ម៉ោង ១៤ និង ៤៧ នាទី នៅថ្ងៃ​​ទី ០៥-០៤-២០២១ ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែករាជធានី នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះមកយកអ្នកជំងឺ ០២ នាក់ ដែល​ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​អូរឫស្សីដែលមានផ្ទុកកូវីដ។

អាជីវករ​នៅ​ផ្សារ​អូរឫស្សីទាំង​ពីរ​នាក់​​មាន​ឈ្មោះ៖

1-ដួង ចាន់ពិសារ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអាជីករផ្សារអូឬស្សី ។
2-ប៊ុន សុខលាប ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអាជីវករផ្សារអូឬស្សី ។

គណៈបញ្ជាការឯកភាព បាន​សម្រេចអោយបិទហាមចេញចូល ធ្វើចត្តាឡីនៅនឹងទីតាំង០៣នាក់ស្រី០១នាក់រងចាំក្រុមសុខាភិបាល ចុះមកយកសំណាក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម