ចរាចរណ៍
ដឹកសត្វគោមួយក្បាលយករក្សាទុកនៅអធិការនគរបាលស្រុក បន្ទាប់ពីរត់ចូលរថយន្ដកំពុងបើកបរធ្វើឲ្យខូចខាត
សត្វគោ១ក្បាលត្រូវបានប៉ូលីសនៃអធិការដ្ឋាននគរបាលស្រុកបាទីសម្រេចលើដាក់រថយន្តយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុក ក្រោយសត្វគោមួយក្បាលនេះ រត់ចូលឡានអ្នកដំណើរពេលកុំពុងបើកធ្វើឲ្យខូចខាត ហើយរកម្ចាស់មិនឃើញ។
សត្វគោ១ក្បាលបានរត់ចូលឡានបាក់ជើងមុខ និងធ្វើឲ្យខូចខាតរថយន្តអ្នកដំណើរមួយកំណាត់មុខខាងស្ដាំនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧ព្រឹក នៅចំណុចភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

រថយន្ដដែលបុកគោនោះមានផ្លាកលេខ ភ្នំពេញ 2AS 4214 ខូចខាតកំណាក់មុខខាងស្ដាំយ៉ាងដំណំ ដែលម្ចាស់រថយន្ដមានឈ្មោះ ភឿក សុភ័ក្រ ។ ក្រោយឃើញរថយន្តខ្លួនខូចខាតម្ចាស់រថយន្តបានទាមទាសំណងថ្លៃជួសជុលរថយន្ដរបស់ខ្លួនចំនួន១លានរៀល តែម្ចាស់សត្វគោមិនហ៊ានចេញមុខមកដោះស្រាយ។
ដោយមិនឃើញមានអ្នកមកទទួលយកសត្វគោនៅកន្លែងកើតហេតុ និងកុំឲ្យមានការកកស្ទះចរាចរណ៍ផង ទើបកម្លាំងប៉ូលីសផ្នែកចរាចរណ៍ស្រុកបាទីសម្រេចលើកយកគោដាក់លើរថយន្តទៅទុកនៅអធិការដ្ឋានស្រុកបាទី រង់ចាំម្ចាស់គោចូលដោះស្រាយជាមួយម្ចាស់រថយន្តតាមនីតិវិធី៕
អត្ថបទ ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


