ព័ត៌មានអន្ដរជាតិ
ផែថងថាន នឹងមិនចុះចេញពីតំណែងឡើយ រង់ចាំរហូតដល់តុលាការចេញសាលក្រម
ដ្បិតមានបាតុកម្មរង្គើទីក្រុងបាងកកក៏ដោយ ក៏នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងមិនចុះចេញពីតំណែងដាច់ខាត រហូតដល់តុលាការធម្មនុញ្ញចេញសាលក្រមសំណុំរឿងបែកធ្លាយការសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោក Prommin Lertsuridej ដែលជាអគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីព្យួរតំណែង។

ក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី៤ខែសីហាឆ្នាំ២០២៥ លោក Prommin បានច្រានចោលសេចក្តីរាយការណ៍ ថា ផែថងថាន គ្រោងលាលែងតំណែង ដោយអះអាងថា រឿងនោះគឺមិនពិតទេ ផែថងថាន គ្មានចេតនាបោះបង់អំណាចឡើយ។
តាមការបញ្ជាក់ពីអគ្គលេខាធិការរូបនេះ, លោកស្រី ផែថងថាន បានពិគ្រោះយោបល់រួចហើយជាមួយភ្នាក់ងារសន្តិសុខ រួមទាំងយោធានិងក្រុមប្រឹក្សាសន្តិសុខជាតិផងដែរ មុនពេលអនុវត្តវិធានការណាមួយ។
ការអះអាងនេះកើតឡើង២ថ្ងៃ បន្ទាប់ពីប្រជាជនថៃជាង១ម៉ឺននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅវិមានជ័យជម្នះ ក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យ ផែថងថាន ចុះចេញ ដោយមិនចាំបាច់រង់ចាំដល់តុលាការធម្មនុញ្ញ ចេញសាលក្រមទេ។

មិនត្រឹមប៉ុណ្ណឹង បាតុករក៏ទាមទារឲ្យគណបក្សទាំងឡាយក្នុងរដ្ឋាភិបាលចម្រុះ ត្រូវដកខ្លួនចេញពីរដ្ឋាភិបាលជាបន្ទាន់ផងដែរ។
បាតុកម្មនោះទៀតសោតកើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញថៃ បដិសេធសំណើរបស់ ផែថងថាន ដែលសុំពន្យារពេល១៥ថ្ងៃទៀត ដើម្បីដាក់ការឆ្លើយបំភ្លឺជុំវិញការនិយាយទូរស័ព្ទជាសម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់តុលាការធម្មនុញ្ញ, ក្រុមប្រឹក្សាចៅក្រមតុលាការធម្មនុញ្ញចំនួន៩រូប ក្នុងនោះ៥រូប បានយល់ព្រមកំណត់ពេលវេលាចុងក្រោយសម្រាប់ ផែថងថាន ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នៅថ្ងៃទី៤ខែសីហា ដោយបដិសេធសំណើរបស់លោកស្រី ក្នុងការស្នើពេល១៥ថ្ងៃបន្ថែមទៀតដើម្បីប្រមូលព័ស្តុតាងចាំបាច់ បញ្ចប់ការចោទប្រកាន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ផ្ទុះបាតុកម្ម ទាមទារឲ្យ ផែថងថាន ចុះចេញពីតំណែង មិនបាច់ចាំដល់តុលាការធម្មនុញ្ញ ចេញសាលក្រមទេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


