Connect with us

ជីវិតកម្សាន្ដ

កូនក្រមុំតូច លាចាកលោកហើយ ក្រោយតស៊ូជាមួយស្ថានភាពសុខភាពដ៏ធ្ងន់ធ្ងរទៀតលែងបាន

បានផុស

នៅ

បឋម៖ ជាដំណឹងដ៏ក្រៀមក្រំ​ ចំពោះការបែកចែកឋានរបស់កូនក្រមុំតូច​ ​នៅព្រឹកថ្ងៃទី ៦​ ខែសីហា​នេះ ក្រោយពីនាងបានតស៊ូជាមួយស្ថានភាពជំងឺដ៏ធ្ងន់ធ្ងរអស់មួយរយៈពេលកន្លងមកហើយ បេីទោះបីជាគ្រុមគ្រូពេទ្យ បានព្យាយាមអស់ពីលទ្ធភាពយ៉ាងណាក៏ដោយ​។ នេះបើយោងតាមប្រភព ផ្សារធម្មជាតិ24 បានបញ្ជាក់មុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបញ្ជាក់ថា ចំពោះស្ថានភាពជំងឺរបស់កូនក្រមុំតូចដែលមិនត្រូវបានផ្សព្វផ្សាយ ឬបញ្ចេញដំណឹងឱ្យទូលំទូលាយកំឡុងពេលធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរនោះ ក៏ព្រោះតែជាវេលាស្ថិតក្នុងកំឡុងពេលដែលប្រទេសជាតិរងការឈ្លានពានពីសំណាក់សៀម​។ តែឆ្លៀតយកឱកាសនេះ ប្រភពដដែលក៏បញ្ចេញព័ត៌មាននេះ ជាការជូនដំណឹងទៅកាន់សាច់ញាតិមិត្តភក្កិ​បងប្អូន​សពបានជ្រាបផងដែរ ខណៈសព​ តម្កល់​ធ្វើ​បុណ្យ​នៅវត្តទឹកថ្លា រាជធានីភ្នំពេញ។

យោងតាមប្រភព ផ្សារធម្មជាតិ24 តាមទម្លាយវីដេអូរបស់កូនក្រមុំតូចកាលពីយប់ថ្ងៃទី០៥ ខែសីហានេះ បានបង្ហាញពីវីដេអូឆ្លងឆ្លើយរវាង CEO ផ្សារធម្មជាតិ24 និងកូនក្រមុំតូច ដែលអាចនៅនិយាយតបគ្នានៅឡើយ​​​ តែលុះព្រឹកថ្ងៃពុធនេះ ក៏បានទទួលដំណឹងដ៏សោកសៅនេះតែម្តង។

គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែកក្កដា ស្វាមីរបស់កូនក្រមុំតូចរូបនេះ ទើបតែបានបញ្ចេញដំណឹងដ៏សោកសៅនៃការបាត់បង់កូនដែលជាដំណក់ឈាមតែមួយគត់រវាងលោក និងភរិយាដ៏កម្សត់រូបនេះ ក្រោយសម្រាល។ លុះរំលងបាន ១សប្តាហ៍ លោកក៏ត្រូវបានបាត់បង់ភរិយាជាទីស្រលាញ់ទៅម្នាក់ទៀត។

ដំណឹងនៃការបាត់បង់សមាជិកគ្រួសារដល់ទៅ ២នាក់ក្នុងតែមួយនេះ ធ្វើឱ្យមហាជនមានចិត្តអាណិតសង្វេគចំពោះស្វាមីកូនក្រមុំតូចជាខ្លាំង និងមានពាក្យលួងលោមឱ្យកាត់ចិត្ត ព្រោះអ្នកទៅបានផុតទុក្ខហើយ អ្នកនៅក៏ត្រូវបន្តដំណើរទៅមុខទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម