ព័ត៌មានជាតិ
រដ្ឋមន្រ្តីអប់រំ ផ្តាំនិស្សិតខ្មែរទទួលអាហារូបករណ៍សិក្សានៅចិន ពង្រឹងសមត្ថភាពឱ្យខ្លាំងហើយវិលមកជួយអភិវឌ្ឍប្រទេសជាតិ
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ផ្តាំដល់និស្សិតខ្មែរដែលទទួលបានអាហារូបករណ៍បន្តការសិក្សាកម្រិតខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ខិតខំដុះខាត់សមត្ថភាពឱ្យខ្លាំងពូកែ ហើយវិលត្រឡប់មកកម្ពុជាជួយអភិវឌ្ឍប្រទេសជាតិដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់។

អញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥ លោក ហង់ជួន ណារ៉ុន បានកោតសរសើរ និងអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រប្រកបដោយភាពវាងវៃ និងឧស្សាហ៍ព្យាយាមរហូតទទួលអាហារូបករណ៍ទៅបន្តការសិក្សាកម្រិតខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន។
ទន្ទឹមនេះ លោកបានចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជារស់នៅបរទេស ដោយរំលេចថា រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ត្រូវផ្ដោតលើការពង្រឹងជំនាញខ្ពស់ ដែលទាមទារនូវសមត្ថភាពប្រើប្រាស់ភាសាឱ្យស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ។ លោកផ្តាំថា៖« ដូច្នេះសូមបន្តពង្រឹងសមត្ថភាពភាសាឱ្យខ្លាំង ត្រូវអាន និងសរសេរឱ្យបានច្រើន បង្កើតទម្លាប់រៀនសូត្រឱ្យបានត្រឹមត្រូវ បន្តការសិក្សាស្រាវជ្រាវដោយខ្លួនឯងឱ្យបានច្រើន និងសូមលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ចាប់យកឱកាសនេះ ស្វែងយល់រៀនសូត្រពីវប្បធម៌ អរិយធម៌របស់ប្រទេសចិនផងដែរ»។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់និស្សិតទាំងអស់សូមនាំយកនូវចំណេះដឹង ជំនាញពិតប្រាកដត្រឡប់មកចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ដោយបានគូសបញ្ជាក់ថា ប្រទេសជាតិរឹងមាំ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដរាបណាមានធនធានមនុស្សដែលមានគុណភាព មានចំណេះដឹងខ្ពស់ មានចំណេះធ្វើ និងមានសីលធម៌ដ៏ល្អប្រពៃជាពលរដ្ឋសាកល៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


