ព័ត៌មានជាតិ
កិច្ចប្រជុំ GBC៖ កម្ពុជា-ថៃ ឯកភាពលក្ខខណ្ឌពាក់ព័ន្ធបទឈប់បាញ់ និងរៀបចំយន្តការសម្រាប់អនុវត្ត
កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។ ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនេះ។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ភាគីកម្ពុជា និងថៃ បានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌជាច្រើននៃបទឈប់បាញ់ និងការរៀបចំយន្តការតាមដានសម្រាប់ការអនុវត្តលើបទឈប់បាញ់នេះ ជាពិសេសការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពប្រទេសទាំងពីរ។

តាមការគូសបញ្ជាក់របស់នាយឧត្តមសេនីយ៍រដ្ឋមន្ត្រីការពារជាតិកម្ពុជា ភាគីទាំងពីរយល់ព្រមលើបទឈប់បាញ់ពាក់ព័ន្ធនឹងអាវុធគ្រប់ប្រភេទ រួមទាំងការវាយប្រហារទៅលើទីតាំងជនស៊ីវិល បញ្ឈប់ការចល័ត ឬបង្កើនទ័ពបន្ថែមទៀត ដោយយល់ព្រមរក្សាកម្លាំងឈរជើងនៅទីតាំងណាគឺឈរនៅទីតាំងនោះដដែល ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងមកជាអាទិ៍។
ទាក់ទងនឹងការរៀបចំលក្ខខណ្ឌនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិទាំងពីរភាគី បានយល់ព្រមឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នរបស់អាស៊ាន ដឹកនាំដោយអនុព័ន្ធយោធានៃប្រទេសម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពរៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍បន្ទាប់ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាថ្មីម្ដងទៀត ក្នុងរង្វង់មួយខែក្រោយនៃកិច្ចប្រជុំវិសាមញ្ញ GBC ពេលនេះ។ តែបើមានករណីចាំបាច់ ភាគីទាំងពីរអាចកោះប្រជុំ GBC ជាវិសាមញ្ញបន្ថែមទៀតបាន។ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ក៏ត្រូវបានភាគីទាំងពីរលើកមកពិភាក្សា និងយល់ព្រមរួមគ្នាទប់ស្កាត់ ដើម្បីកាត់បន្ថយភាពតានតឹងនៃជម្លោះដែរ។
កិច្ចប្រជុំដែលធ្វើឡើងក្រោមការសង្កេតការណ៍របស់តំណាងប្រទេសម៉ាឡេស៊ី អាមេរិក និងចិនផងនោះ ភាគីកម្ពុជាក៏បានស្នើសុំភាគីថៃឱ្យប្រញាប់ដោះលែងឱ្យបានឆាប់នូវកងកម្លាំងកម្ពុជាទាំង១៨រូបដែលយោធាថៃបានចាប់ទៅផងដែរ។

គួរជម្រាបថា កិច្ចប្រជុំជាវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហានេះ ភាគីកម្ពុជា ដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា និងភាគីថៃ ដឹកនាំដោយរដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ លោក ណាត់ថាក់ផុន ណាកផានិច ហើយដោយមានការចូលរួមសង្កេតការណ៍ដោយមន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន រួមទាំងមានតំណាងពីសហរដ្ឋអាមេរិក និងប្រទេសចិន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


