ព័ត៌មានអន្ដរជាតិ
វត្តមាន ហ្សេលេនស្គី នៅតែស្រពេចស្រពិល សម្រាប់ជំនួបរវាងត្រាំនិងពូទីនដែលគ្រោងទុក
ដំណឹងនៃជំនួបកំពូលលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលគ្រោងរៀបចំឡើងនៅរដ្ឋអាឡាស្កាដែលសហរដ្ឋអាមេរិកទិញពីរុស្ស៊ីនៅថ្ងៃទី១៥ខែសីហានេះ ខណៈវត្តមានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។

យោងសេចក្តីរាយការណ៍របស់សារព័ត៌មានសហរដ្ឋអាមេរិក NBC មន្ត្រីសហរដ្ឋអាមេរិកកំពុងពិចារណាអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទៅកាន់រដ្ឋអាឡាស្កា ជាកន្លែងដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថ្មីៗនេះថា លោកគ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅសប្តាហ៍ក្រោយ។
សេចក្តីរាយការណ៍របស់សារព័ត៌មាននេះ បញ្ជាក់ថា ខ្លួនយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិក និងប្រភពបីនាក់ដែលបានសង្ខេបអំពីការពិភាក្សាផ្ទៃក្នុងអំពីលទ្ធភាពនៃជំនួបកំពូលរបស់ប្រមុខប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយបញ្ចប់ការប្រយុទ្ធបង្ហូរឈាមនៅក្នុងប្រទេសអ៊ុយក្រែន។
វត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន កំពុងត្រូវបានពិភាក្សា ខណៈពេលវេលានៃកិច្ចប្រជុំគឺស្ថិតនៅតែ៥ថ្ងៃទៀតប៉ុណ្ណោះ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ប្រទេសមួយចំនួនក៏ព្យាយាមបន្ទុចបង្អាក់បំណងជួបចរចាទ្វេភាគីរវាងមហាអំណាចទាំងពីរដែរ។
សេចក្តីរាយការណ៍បានលើកឡើងថា លោក Kirill Dmitriev នាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) និងបេសកជនពិសេសប្រធានាធិបតីស្តីពីកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផ្សេងទៀត បាននិយាយថាប្រទេសខ្លះដែលស្វែងរកការបន្តជម្លោះនៅអ៊ុយក្រែន ព្យាយាមរំខានដល់កិច្ចប្រជុំនាពេលខាងមុខរវាង លោក ពូទីន និង លោកត្រាំ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅលើ Truth Social ដ៏គួរឲ្យភ្ញាក់ផ្អើលថា លោករំពឹងថានឹងជួបជាមួយមេដឹកនាំរុស្ស៊ីលោក ពូទីន នៅរដ្ឋអាឡាស្កា នៅថ្ងៃទី ១៥ខែសីហា។ ជំនួយការវិមានក្រឹមឡាំង លោក Yury Ushakov បានបញ្ជាក់នៅពេលក្រោយថា «កិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅរដ្ឋអាឡាស្កាថ្ងៃសុក្រក្រោយ»៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


