ព័ត៌មានជាតិ
កម្ពុជា នៅតែបន្តទាមទារឱ្យថៃ ដោះលែងទាហានខ្មែរដែលចាប់ទៅដោយខុសច្បាប់មកវិញ
កម្ពុជា នៅតែបន្តទាមទារយ៉ាងទទូចឱ្យថៃដោះលែងកងកម្លាំងកម្ពុជា១៨រូប ដែលចាប់ទៅដោយខុសច្បាប់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ នេះ បើតាមការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»។

លោកស្រី ឧត្តមសេនីយ៍ឯក លើកឡើងថា កម្ពុជា នៅតែបន្តអំពាវនាវឱ្យភាគីថៃ ប្រគល់ទាហានកម្ពុជា ទាំង១៨រូបមកវិញ ដើម្បីអាចឱ្យពួកគាត់មកជួបជុំក្រុមគ្រួសាររបស់គាត់ដែលទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ។ អ្នកនាំពាក្យ សង្កត់ធ្ងន់ថា៖ “សូមបញ្ជាក់ថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិនឹងបន្តទាមទាររហូតដល់ភាគីថៃ បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោល និងឯកាជាដាច់ខាត”។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បន្តទៀតថា រាជរដ្ឋាភិបាល កងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា រួមគ្នាធ្លុងមួយក្នុងការការពារបូរណភាពទឹកដី សេចក្តីថ្លៃថ្នូរយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់។ ការអនុវត្តពេញលេញនូវបទឈប់បាញ់របស់ភាគីកម្ពុជា និងថៃ នឹងធ្វើឱ្យបរិយាកាសមានភាពល្អប្រសើរ ឆ្ពោះនូវការនាំមកវិញសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរ។
សូមជម្រាបថា ទាហានថៃ បានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ។ គិតមកដល់ថ្ងៃទី១៧ ខែសីហា នេះ មានរយៈពេល១៩ថ្ងៃហើយ ដែលថៃបានចាប់ទាហានខ្មែរទៅ មិនទាន់ដោះលែងមកវិញ។
ចំពោះសភាពការណ៍នៅតាមព្រំដែនជម្លោះកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែសីហា នេះ មានភាពស្ងប់ស្ងាត់ល្អ ប៉ុន្តែ កងទ័ពកម្ពុជានៅតែប្រុងការជើងខ្ពស់ជានិច្ច។ នេះ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


