Connect with us

ព័ត៌មានជាតិ

កត្តាអ្វីខ្លះបានជាផលិតផលក្នុងស្រុក ថ្លៃជាងផលិត​ផលនាំចូល?

បានផុស

នៅ

តាមពិតទៅ ផលិតផលខ្មែរមានការផលិត និងបញ្ចេញលើទីផ្សារយូរណាស់មកហើយ ប៉ុន្តែនៅមានកម្រិតក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនក្រៅស្រុកធំៗ ដើម្បីពង្រីកខ្លួនលើទីផ្សារបច្ចុប្បន្ន ពិសេសទាក់ទងនឹងតម្លៃ ខណៈផលិតភាពរបស់​សហគ្រាសធុនតូច និងមធ្យមមួយចំនួន ក៏នៅមិនទាន់អាចឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ននៅឡើយ។

អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី នាយិកាគ្រប់គ្រងក្រុមហ៊ុន Sabara Best Food មានប្រសាសន៍ថា ផលិតផលខ្មែរ​ភាគច្រើន ស្ថិតក្នុងរង្វង់សិប្បកម្មខ្នាតតូច និងមធ្យមនៅឡើយ ជាហេតុធ្វើឱ្យពិបាកប្រជែងនឹងក្រុមហ៊ុនក្រៅស្រុកធំៗ ដែល​បណ្តុំដោយផលិតផលមានតម្រូវការចាំបាច់ច្រើនមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុអ្វី ផលិតផលផលិតក្នុងស្រុកភាគច្រើន ថ្លៃជាងផលិតផលនាំចូលពីបរទេស?
អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី បញ្ជាក់ថា ចំណុចដែលធ្វើឱ្យផលិតផលក្នុងស្រុកមានតម្លៃខ្ពស់ជាង គឺទាក់ទងនឹង ២ចំណុចធំ ពោលគឺផលិតដោយផ្តោតតែការនាំចេញ និងផលិតសម្រាប់ទាំងក្នុងស្រុក និងក្រៅស្រុក។

អ្នកស្រីពន្យល់ថា ចំពោះទីផ្សារនាំចេញទៅកាន់អឺរ៉ុប អាមេរិក និងប្រទេសផ្សេងៗមួយចំនួនទៀត ការប្រើប្រាស់វត្ថុធាតុដើម ត្រូវម៉ត់ចត់ខ្លាំង និងមិនអាចប្រើសារធាតុរក្សាពណ៌ រក្សាក្លិន ឬសារធាតុហាមឃាត់ផ្សេងៗឡើយ ដូចនេះបើធៀបនឹងលក្ខណៈគុណភាព គឺខុសពីស្តង់ដាផលិតផលនាំចូលទូទៅ។ ប៉ុន្តែបើសិនជាស្តង់ដាដូចគ្នា តែផលិតផលក្នុងស្រុកនៅតែថ្លៃជាង នោះមកពីផលិតភាពនៅតូចនៅឡើយ ជាហេតុដែលប៉ះពាល់ដល់តម្លៃ។

សូមស្តាប់ការលើកឡើងលម្អិត៖

តែទោះជាបែបនេះ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី ជឿជាក់យ៉ាងមុតមាំថា បើសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកនៅតែបន្ត នៅ៤-៥ឆ្នាំខាងមុខ ទីផ្សារផលិតផលខ្មែរនឹងពង្រីកខ្លួនកាន់តែធំ ពិសេសគឺហុចប្រយោជន៍ដល់សង្គមជាតិទាំងមូល។

យ៉ាងណាមិញ ស្របពេលដែលដំណើរការនៃការពង្រឹង និងពង្រីកការផលិតផលិតផលក្នុងស្រុក មិនទាន់អាចឆ្លើយតបនឹងតម្រូវការភ្លាមៗនៅឡើយ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី សំណូមពរដល់ពលរដ្ឋខ្មែរមានការអត់ធ្មត់សិន។

អ្នកស្រីជឿថា បើសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកមានអាយុវែងឆ្ងាយ យ៉ាងយូរបំផុត ៤-៥ឆ្នាំខាងមុខ នឹងហុចប្រយោជន៍ដល់សង្គមជាតិទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម