ព័ត៌មានជាតិ
មណ្ឌលគិរីជាខេត្តទី២៤ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ពោលគ្រប់ខ្នងផ្ទះមានបង្គន់អនាម័យ
មណ្ឌលគិរី គឺជាខេត្តទី ២៤ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អនាម័យ និងសោភណ្ឌភាពនៅតាមជនបទ។ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) មានន័យថា គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា។

នាពិធីប្រកាសទទួលស្គាល់ខេត្តមណ្ឌលគិរី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កាលពីថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងថា សមិទ្ធផលដែលសម្រេចបាននាពេលនេះ ឆ្លុះបញ្ចាំងពីការចូលរួម និងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តទាំងមូល អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្រុមការងារបច្ចេកទេស មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរពាក់ព័ន្ធដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន ពិសេសការចូលរួមចំណែកយ៉ាងសកម្មពីបងប្អូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖« បច្ចុប្បន្នខេត្តមណ្ឌលគិរី ជាខេត្តទី២៤ក្នុងប្រទេសកម្ពុជា ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល»។ បើតាមលោករដ្ឋមន្រ្តី ក្រសួងបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនបទដើម្បីប្រែក្លាយ តំបន់ជនបទនៃប្រទេសកម្ពុជាឲ្យក្លាយទៅជាតំបន់អភិវឌ្ឍរីកចម្រើនប្រកបដោយបរិយាប័ន្ននិងមាននិរន្តរភាពតាមចក្ខុវិស័យ កសាងតំបន់ជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាប័ន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា(ឌីជីថល)ផងដែរ។

ក្នុងឱកាសពិធីនោះ លោក ឆាយ ឫទ្ធីសែន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តក្នុងការខិតខំប្រឹងប្រែងចូលរួមដឹកនាំជំរុញឲ្យខេត្តមណ្ឌលគិរីទទួលបានជោគជ័យជាខេត្ត ODF នាពេលនេះ ហើយលោក រំពឹងយ៉ាងមុតមាំថារដ្ឋបាលខេត្តនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅតែបន្តចូលរួមយ៉ាងសកម្មនិងជំរុញការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេស គឺការរិះរកយន្តការរក្សាឲ្យបាននូវនិរន្តរភាពខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
លោកបានគូសបញ្ជាក់ទៀតថា ដើម្បីឈានទៅសម្រេចឲ្យបានផែនការនៃអត្រាគ្របដណ្តប់១០០%នៅទូទាំងប្រទេស នាឆ្នាំ២០៣០ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមឲ្យសកម្មនិងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដើម្បីលើកកម្ពស់អនាម័យជនបទឲ្យកាន់តែល្អប្រសើរឡើង ដោយបន្តយកចិត្តទុកដាក់គាំទ្រដល់ប្រជាពលរដ្ឋនៅតាមភូមិដាច់ស្រយាល គ្រួសារក្រីក្រ ជនមានពិការភាព និងជនងាយរងគ្រោះនានា ដើម្បីឲ្យពួកគាត់មានលទ្ធភាពពេញលេញក្នុងការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទគ្រប់ៗគ្នា៕
អត្ថបទ៖ រៀម សុខហេង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


