ព័ត៌មានជាតិ
៣ភូមិនៅស្រុកកោះធំបានបើកដំណើរការអាជីវកម្មឡើងវិញ
ភូមិចំនួន៣នៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដែលបានបិទនៅក្នុងកំឡុងមានផ្ទុះជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនោះត្រូវបានអាជ្ញាធរបើកដំណើរអាជីវកម្មឡើងវិញហើយ។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍នៅល្ងាចថ្ងៃនេះថា ភូមិចំនួន៣នោះរួមមាន ភូមិជ្រៃធំ ភូមិព្រែកស្បូវ និងភូមិព្រែកស៊ឹង ស្ថិតនៅក្នុងតំបន់ទីប្រជុំជនជ្រៃធំដែលមានករណីជំងឺកូវីដ-១៩ ច្រើនករណី បានបើកដំណើរការអាជីវកម្មឡើងវិញហើយបន្ទាប់ពីស្ថានភាពឆ្លងជំងឺនៅក្នុងតំបន់នោះមានសភាពធូរស្រាលរួចមក។
លោកបានបន្តថា៖ “កន្លងមកអាជ្ញាធរបានជូនដំណឹងដោយស្នើឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។ ប៉ុន្តែដោយពិនិត្យឃើញស្ថានភាពក្នុងតំបន់មានសភាពធូរស្រាល យើងក៏សម្រេចឱ្យបើកអាជីវកម្មឡើងវិញ”។

យ៉ាងណាក៏ដោយ នាយករដ្ឋបាលសាលាខេត្តកណ្តាលរូបនេះ បានសំណូមដល់ ម្ចាស់អាជីវកម្មទាំងអស់ត្រូវរក្សាអនាម័យ និងការបង្ការដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ ដោយធ្វើការវាស់កម្ដៅ លាងដៃ ពាក់ម៉ាស រក្សាគម្លាតសុវត្តិភាព១ ម៉ែត្រកន្លះ និងគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ពិសេសតាមវិធានការ ៣ការពារនិង៣កុំរបស់សម្ដេចនាយករដ្ឋមន្ត្រី៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


