ជីវិតកម្សាន្ដ
វត្តី មិនបង្អង់ដៃក្នុងសកម្មភាពផ្សព្វផ្សាយវប្បធម៌ឡើយ ខណៈទើបបង្ហាញខ្លួនទាំងក្នុងឈុតបុរាណ និងសហសម័យ នៅតំបន់អង្គរ
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាល្បីឈ្មោះកម្ពុជា ទទួលបានការគាំទ្រច្រើនពីមហាជនខ្មែរគ្រប់វ័យ បន្ទាប់ពីថ្មីៗនេះ បានរំលេចខ្លួនក្នុងឈុតបុរាណខ្មែរយ៉ាងស្រស់ស្អាត ដើម្បីបន្តសកម្មភាពថតផ្សព្វផ្សាយវប្បធម៌ជាតិ។ តាមរយ:សកម្មភាពនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញការកោតសរសើរ និងលើកទឹកចិត្តផងដែរ។

តាមការកត់សម្គាល់ មួយរយៈពេលនៃជម្លោះឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានផុសផុលក្នុងការតបតនឹងក្រុមអ្នកសិល្បៈវង្វេងប្រវត្តិសាសត្ត្រថៃជាខ្លាំង។ មិនតែប៉ុណ្ណោះ វត្តី ក៏បានចូលរួមជាមួយពលរដ្ឋអ្នកស្នេហាជាតិកម្ពុជាដទៃទៀត ក្នុងក្បួនសន្តិភាពទាមទារឱ្យថៃគោរពបទឈប់បាញ់ និងដោះលែងវីរកងទ័ពខ្មែរទាំង១៨រូប ដែលយោធាថៃចាប់ទៅដោយខុសច្បាប់អន្តរជាតិ និងមិនភ្លេចនូវការថតផ្សព្វផ្សាយបង្ហាញវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ នៅតំបន់អង្គរនោះដែរ។
ជាក់ស្តែង តាមរយៈការបង្ហាញខ្លួនទាំងក្នុងឈុតបុរាណខ្មែរ និងឈុតសហសម័យ ក្រោមគំនិតបុរាណមិនយឺតសម័យមិនបរទេស ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញឆន្ទៈក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ និងតំបន់ទេសចរណ៍ទៅកាន់ពិភពលោក។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា “ថតប្រម៉ូតវប្បធម៌យេីងឱ្យបានច្រេីនទុកជាប្រវត្តិសាស្រ្ត ព្រោះមានប្រទេសខ្លះចូលចិត្តក្លែងបន្លំយកទៅធ្វេីរបស់ខ្លួនឯងណាស់”។


ទង្វើនេះ ក៏ទទួលបានកាសរសើរពីគាំទ្រ និងសាធារណជនខ្មែរផងដែរ។ ក្នុងនោះ មានមតិមួយលើកឡើងយ៉ាងក្បោះក្បាយថា “អរគុណដែលប្អូនស្រីលះបង់តំណែងរបស់សៀមពហិការដើម្បីជាតិ។ ប្អូនកាន់តែស្អាត និងកាន់តែជាទីគោរពស្រលាញ់ មិនមែនត្រឹមតែសម្រាប់ប្រជាជនខ្មែរទេ តែខ្ញុំជឿយ៉ាងច្បាស់ប្រជាជាតិនានា លើកលែងសៀម ក៏គោរពកោតសរសើរប្អូនដែរ នៅពេលគេដឹងការពិត។ បន្តដំណើររបស់ប្អូនដើម្បីជាតិយើង”។
អ្នកគាំទ្រដដែលបានលើកឡើងទៀតថា “យើងមានកំណត់ត្រាពីវប្បធម៌ប្រពៃណីដ៏រុងរឿងរាប់មិនអស់ ដែលបន្សល់ពីដូនតាយើងនៅលើជញ្ជាំងប្រាសាទរាប់រយរបស់យើង។ ខ្ញុំជឿថា នៅពេលកូនខ្មែរចាប់ផ្តើមមើលឃើញ នឹងយល់ពីតម្លៃដែលដូនតាបន្សល់ឱ្យ និងស្រលាញ់ជាតិ មានរឿងជាច្រើនដែលកូនខ្មែរអាចធ្វើបាន។ ខ្ញុំសុំសរសើរអស់ពីចិត្តថាកូនខ្មែរឆ្នាំ២០២៥ ពិតជាឆ្លាតពូកែ។ អ្នកពិតជាអាចឱ្យចម្លាក់លើថ្មមានជីវិតសារជាថ្មី”៕ ចាន់រ៉ា







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


