Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា ចាប់ពង្រាត់អ្នកនេសាទបង់ក្លាដែស ២៦ នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន asianews. network នៅថ្ងៃទី២៥ខែសីហា កងទ័ព Arakan ដែលប្រឆាំងរបបយោធាមីយ៉ាន់ម៉ា ត្រូវបានចោទប្រកាន់ថា បានចាប់ពង្រត់អ្នកនេសាទជនជាតិបង់ក្លាដែស ២៦ នាក់ ពីមាត់ទន្លេ Naf ក្នុងទីក្រុង Cox’s Bazar ព្រំដែនរវាងប្រទេសទាំងពីរ។

ការនេសាទនៅលើទន្លេ Naf នៅភាគខាងត្បូងប្រទេសបង់ក្លាដែស។ (រូបភាព៖ Valeria Mongell)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកនេសាទដែលត្រូវបានចាប់ពង្រាត់ទាំងនោះមានកាលពីថ្ងៃទី ១៣ខែសីហា ចាប់បានអ្នកនេសាទ ១៤ នាក់និងការចាប់ពង្រាត់ចុងក្រោយនៅថ្ងៃទី២៣ខែសីហាដែលចាប់បានអ្នកនេសាទ១២ នាក់បន្ថែមទៀត។

ក្រុមមន្ត្រីបាននិយាយថា អត្តសញ្ញាណជនរងគ្រោះចុងក្រោយនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈដែលម្ចាស់ទូកក្នុងតំបន់បានព្រមានថា ការវាយប្រហារម្តងហើយម្តងទៀតកំពុងបង្កើតការភ័យស្លន់ស្លោនៅក្នុងសហគមន៍នេសាទ។

ការចាប់ពង្រាត់ទាំងនេះបានកើតឡើង បន្ទាប់ពីការចាប់ជំរិតអ្នកនេសាទ ៥នាក់ កាលពីថ្ងៃទី១២ ខែសីហា ដែលនៅតែមិនទាន់ដោះស្រាយបាន។ អាជ្ញាធរ​បង់ក្លាដែសកំពុង​ធ្វើ​ការ​ដើម្បី​ដោះស្រាយ​ស្ថានការណ៍ ហើយ​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ជា​បន្ទាន់ ដើម្បី​ធានា​សុវត្ថិភាព​អ្នក​នេសាទ។

ព្រំដែនទឹករវាងប្រទេសទាំងពីរ។ (រូបភាព៖ Reuters)

គួរបញ្ជាក់ថាព្រំដែនរវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស គឺជាព្រំដែនដីគោក និងដែនសមុទ្រអន្តរជាតិ មានប្រវែង ២៧១.០ គីឡូម៉ែត្រ ដែលលាតសន្ធឹងពីឈូងសមុទ្រ Bengal នៅភាគខាងត្បូងដល់ចំណុចបីជាមួយឥណ្ឌានៅភាគខាងជើង។ កាលពីឆ្នាំមុន ក្រុមប្រដាប់អាវុធជនជាតិភាគតិច Arakan បានទទួលការគ្រប់គ្រងលើព្រំដែនមីយ៉ាន់ម៉ាទាំងមូល ដោយបង្កើតស្ថានភាពសន្តិសុខដ៏ស្មុគស្មាញមួយសម្រាប់ប្រទេសបង់ក្លាដែស ដែលជាកន្លែងទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ភៀសខ្លួនចេញពីការធ្វើទុក្ខបុកម្នេញនៅក្នុងរដ្ឋ Rakhine របស់ប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម