Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ ចេញការព្រមានពីទឹកជំនន់ ខណៈព្យុះ Kajiki ខិតចូលមកដល់

បានផុស

នៅ

ក្រសួងធនធានធម្មជាតិ និងបរិស្ថានក្នុងខេត្ត Attapeu ប្រទេសឡាវ បានចេញសេចក្តីជូនដំណឹងអំពីទឹកជំនន់ បន្ទាប់ពីប្រទេសវៀតណាមបានប្រកាសផែនការបញ្ចេញទឹកពីទំនប់ A Luoi នៅម៉ោង ២ រសៀលថ្ងៃនេះ ដោយកម្រិតទឹកហូរនឹងឡើងដល់ ៨០០ ម៉ែត្រគូបក្នុងមួយវិនាទីឯណោះ។

ទិសដៅរបស់ព្យុះ Kajiki
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរឡាវបានព្រមានថា ហានិភ័យនៃទឹកជំនន់អាចនឹងកើនឡើងបន្ថែមទៀត នៅពេលដែលព្យុះត្រូពិច Kajiki ផ្លាស់ទីមកដល់ដី។ យោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្រ ប្រទេសឡាវ នឹងប្រឈមមុខនឹងភ្លៀងធ្លាក់ច្រើនថ្ងៃ និងខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែសីហា។

លើសពីនេះនៅទូទាំងប្រទេសនឹងមាន ផ្គរ រន្ទះ ពីមធ្យមទៅបង្គួរ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្តាខេត្តនានា រួមមានខេត្ត Phongsaly, Houaphanh, Xieng Khouang, Oudomxay, Luang Prabang, Savannakhet និង រាជធានីវៀងច័ន្ទន៍។ អាជ្ញាធរឡាវក៏បានព្រមានពីបំណាក់ដី ទឹកជំនន់ភ្លាមៗ និងការជន់លិចទីក្រុង ជាពិសេសនៅទីក្រុងវៀងចន្ទន៍តែម្ដង។

ប្រជាពលរដ្ឋត្រូវបានជំរុញឱ្យរក្សាការប្រុងប្រយត្ន័ តាមដានការអាប់ដេតអាកាសធាតុជាផ្លូវការ និងធ្វើការប្រុងប្រយ័ត្នសុវត្ថិភាពជាចាំបាច់ នៅពេលព្យុះនេះកាន់តែខិតជិតមកដល់។

គួរបញ្ជាក់ថាប្រទេសជាច្រើននៅតំបន់អាស៊ីជាពិសេសប្រទេសជិតខាងកម្ពុជា ថៃ និង វៀតណាមកំពុងទទួលរងឥទ្ធិពលពីព្យុះ Kajiki ធ្ងន់ធ្ងរ ដោយប្រទេសទាំងពីរបានចេញការជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ទៅកាន់ទីទួលសុតត្ថិភាព ខណៈនៅក្នុងប្រទេសឡាវមិនទាន់មានការប្រកាសជម្លៀសពលរដ្ឋនោះទេ៕

ឥទ្ធិពលព្យុះ Kajiki ក្នុងប្រទេសវៀតណាម

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម