Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ណែនាំឱ្យមន្ត្រីត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់នៅតាមមន្ទីរពេទ្យ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានណែនាំដល់មន្ត្រីត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់នៅតាមមន្ទីរពេទ្យ ដើម្បីទប់ស្កាត់ការចម្លងរោគដល់អ្នកជំងឺ អ្នកបម្រើសេវា និងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធី “វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់”នៅព្រឹកថ្ងៃទី​២៥សីហានេះនៅមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្រ្តាចារ្យ លឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វិធានការត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់”គឺជាជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការឈានទៅរកការពង្រឹងនិងពង្រីកគុណភាព ឬក៏ការព្យាបាលទំនើបនៅក្នុងមូលដ្ឋានសុខាភិបាល។

លោកសាស្រ្តាចារ្យបានពន្យល់ថា វិធានការត្រួតពិនិត្យការចម្លងរោគ មានពីរផ្នែករួមមាន ផ្នែកមូលដ្ឋានដែលផ្តោតទៅលើគោលការណ៍ការអនុវត្តនៅក្នុងមូលដ្ឋានសុខាភិបាលដូចជាការលាងសំអាតដៃការអនាម័យនៅក្នុងមន្ទីពេទ្យក្នុងបន្ទប់អ្នកជំងឺការបំពាក់សម្ភារការពារនៅពេលអនុវត្តការងារ ការសំអាតបរិស្ថាននៅមន្ទីរពេទ្យការលាងសំអាតសំលាប់មេរោគជាដើមតាំងពីមណ្ឌលសុខភាពដល់មន្ទីរពេទ្យស្រុក មន្ទីរពេទ្យខេត្តរហូតដល់មន្ទីរពេទ្យថ្នាក់ជាតិ។

លោកសាស្រ្តាចារ្យបានបន្តថា ដើម្បីអនុវត្តវិធានការនេះប្រកបដោយប្រសិទ្ធភាព យើងចាំបាច់ត្រូវមានយន្តការតាមដានត្រួតពិនិត្យដើម្បីរំលឹកធ្វើយ៉ាងណាឱ្យការអនុវត្តគោលការណ៍ទាំងនេះទទួលបានជោគជ័យ និងលទ្ធផលល្អហើយនៅតាមមន្ទីរពេទ្យនីមយៗត្រូវមានអ្នកជំនាញផ្នែកនេះជាប្រចាំតែម្តង។

លោកសាស្រ្តាចារ្យបានបន្ថែមថា ចំពោះការអនុវត្តត្រួតពិនិត្យការចម្លងរោគ កម្រិតខ្ពស់វិញសំដៅទៅលើការគិតពីការកសាងគោលនយោបាយដើម្បីអនុវត្តការត្រួតពិនិត្យការចម្លងរោគឱ្យបានល្អការប្រមូលទិន្នន័យក្នុងប្រព័ន្ធអេឡេត្រូនិចការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍនូវមន្ទីរពិសោធន៍ដើម្បីសិក្សាពីប្រភពនៃការឆ្លងជំងឺ និងបង្ការកើតមាននូវជំងឺឆ្លងផ្សេងៗ។លោកសាស្ត្រាចារ្យបានបញ្ជាក់ថា «ទោះបីជាមន្ទីរពេទ្យមានបច្ចេកវិទ្យាកម្រិតខ្ពស់យ៉ាងណាក៏ដោយការអនុវត្តវិធានការត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់នៅតែមានសារសមខាន់ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវានៅក្នុងមន្ទីរពេទ្យពេទ្យកាន់តែប្រសើរ។ប្រសិនបើមានការចម្លងរោគនៅក្នុងមន្ទីរពេទ្យធ្វើឱ្យការព្យាបាលមិនមានប្រសិទ្ធភាពក្លាយជាការព្យាបាលស្មុគស្មាញអ្នកជំងឺដេកពេទ្យយូរ មិនងាយជានិងប្រើប្រាស់ថ្នាំស្បះច្រើន »។

លោកសាស្ត្រាចារ្យបានបញ្ជាក់បន្ថែមថា លើសពីនេះវាត្រឹមតែប៉ុណ្ណោះពេលមានវិធានការត្រួតពិនិត្យនេះបានល្អវាក៏អាចការពារដល់ក្រុមគ្រួសារអ្នកជំងឺដែលនៅកំដរអ្នកជំងឺក្នុងមន្ទីរពេទ្យមិនឱ្យឆ្លងរោគពិសេសការពារមន្ត្រីសុខាភិបាលជាអ្នកផ្តល់សេវាសិខាភិបាលព្រោះថាបើមន្ទីរពេទ្យមានមេរោគច្រើនធ្វើឱ្យឆ្លងដល់អ្នកជំងឺនិងអ្នកបម្រើសេវាផងដែរហើយជូនកាលមេរោគនេះបានឆ្លងទៅអ្នកជំងឺនិងក្រុមគ្រួសារអ្នកជំងឺរួចហើយតែមិនទាន់ចេញជារោគសញ្ញាទេពេលចេញពីពេទ្យទៅផ្ទះទើបចេញរោគសញ្ញាវាអាចឆ្លងបន្តទៅប្រជាពលរដ្ឋក្នុងសហគមន៍ជាបន្តទៀត។ ដូចនេះត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការត្រួតការចម្លងរោគកម្រិតខ្ពស់នៅតាមមន្ទីរពេទ្យដើម្បីទប់ស្កាត់ការចម្លងរោគដល់អ្នកជំងឺ អ្នកបម្រើសេវានិងសហគមន៍ដើម្បីធ្វើយ៉ាងណាពង្រឹងគុណភាពការផ្តល់សេវាកាន់តែប្រសើរ គុណភាពនិងសក័សិទ្ធភាពខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម