ព័ត៌មានជាតិ
កម្ពុជាបញ្ជាក់ជាថ្មីថា ខ្លួនមិនបានប្រើ ឬដាក់មីនថ្មីតាមព្រំដែនឡើយ
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានបញ្ជាក់សារជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ ឬដាក់មីនថ្មីឡើយ។ អ្នកនាំពាក្យ បញ្ជាក់ថា ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញ និងគោរពតាមគោលការណ៍ស្តីពីការហាមប្រាមប្រើប្រាស់មីនប្រឆាំងមនុស្សនេះ។

ការបញ្ជាក់របស់កម្ពុជាបានធ្វើឡើងក្រោយមានឧប្បត្តិហេតុផ្ទុះមីនម្ដងទៀត កាលពីថ្ងៃទី២៧ ខែសីហា ដែលបណ្តាលឱ្យទាហានថៃរងរបួស។ ប៉ុន្តែចំពោះឧប្បត្តិហេតុ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងពីការក្រើនរំលឹកជាញឹកញាប់របស់កម្ពុជាទៅកាន់ថៃ ថា នៅតាមតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា គឺនៅមានគ្រាប់មីន ឬសំណល់ជាតិផ្ទុះដែលបន្សល់ពីសម័យសង្គ្រាម។
កម្ពុជាទាមទារឱ្យភាគីថៃគោរពលក្ខខណ្ឌទាំងអស់ដែលមានចែងក្នុងកិច្ចព្រមព្រៀងឈប់បាញ់ ក៏ដូចជាស្មារតីនៃកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំវិសាមញ្ញ GBC កន្លងមក ដោយភាគីកម្ពុជា-ថៃ បានយល់ព្រមរក្សាទីតាំងឈរជើងរបស់កងទ័ពឱ្យនៅទីតាំងដដែល ដោយមិនត្រូវរំកិលទៅមុខទៀតឡើយ រាប់ចាប់ពីបទឈប់បាញ់បានចូលជាធរមានតាំងពីម៉ោង១២យប់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ពិសេសនោះគឺមិនត្រូវចល័តទ័ព រួមទាំងការល្បាតទៅកាន់ទីតាំងភាគីម្ខាងទៀតឡើយ។ លោកស្រី ម៉ាលី សុជាតា គូសបញ្ជាក់ដូច្នេះ។

ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជំរុញឱ្យភាគីថៃប្រកាន់ខ្ជាប់នូវស្មារតីខាងលើដែលបានឯកភាពគ្នាដោយភាគីទាំងពីរ ក្នុងនោះ ធ្វើយ៉ាងណាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាព ១៣ ដែលត្រូវបានសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ រួមទាំងស្មារតីឯកភាពគ្នា ដែលបានព្រមព្រៀងដោយភាគីទាំងពីរក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ RBC នាពេលថ្មីៗនេះ ជាពិសេសកិច្ចប្រជុំវិសាមញ្ញ RBC រវាងយោធភូមិភាគទី៤ កម្ពុជា និងតំបន់កងទ័ពទី២ ថៃ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


