ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់៖ ចិនជះ ២១ពាន់លានដុល្លារលើសមយុទ្ធយោធានៅជិតឆ្នេរសមុទ្ររបស់ខ្លួនក្នុងឆ្នាំ២០២៤
ប្រទេសចិន បានចំណាយប្រាក់ប្រមាណ ២១ពាន់លានដុល្លារទៅក្នុងសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ និងដែនសមុទ្រក្បែរនោះកាលពីឆ្នាំ២០២៤ ពោលគឺជិត ៤០% ច្រើនជាងក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការស្រាវជ្រាវផ្ទៃក្នុងដោយកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៥។

តួលេខដែលមន្ត្រីតៃវ៉ាន់លើកឡើងនេះ ត្រូវបានគណនាពីការតាមដានសកម្មភាពយន្តហោះ និងកប៉ាល់របស់ចិន ដោយផ្អែកលើការប៉ាន់ប្រមាណតម្លៃប្រេងឥន្ធនៈ ការថែទាំ និងបុគ្គលិកជាដើម។
ការវាយតម្លៃបានបង្ហាញថាប្រហែល ៩% នៃថវិកាការពារជាតិឆ្នាំ២០២៤ របស់ចិនដែលបានប្រកាសថាមានចំនួន ២៣៣ពាន់លានដុល្លារ បានបែងចែកទៅក្នុងសកម្មភាពយោធានៅច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងកើត ខាងត្បូង និងប៉ាស៊ីហ្វិកខាងលិច។ សមយុទ្ធនេះចំណាយអស់ប្រហែលមួយភាគបួននៃថវិកាការពារជាតិប្រចាំឆ្នាំរបស់តៃវ៉ាន់។
ទំហំនៃប្រតិបត្តិការគូសបញ្ជាក់វិសាលភាពនៃការពង្រីកវត្តមានរបស់ប្រទេសចិន។ ការប៉ាន់ប្រមាណរបស់តៃវ៉ាន់បង្ហាញថា យន្តហោះចម្បាំងចិនបានធ្វើការហោះហើរជិត ១២ ០០០ដងកាលពីឆ្នាំមុន ស្មើនឹង ៣៧ ០០០ម៉ោង ពោលគឺកើនឡើងប្រហែល ៣០% ពីឆ្នាំ២០២៣។ កងទ័ពជើងទឹកចិនបានធ្វើនាវាចរណ៍ជាង ៨៦ ០០០លើកដែលមានរយៈពេលសរុប ២លានម៉ោងនៅសមុទ្រ កើនឡើង ២០%។ ប្រហែលមួយភាគបីនៃបេសកកម្មកងទ័ពជើងទឹកចិនទាំងនេះបានធ្វើឡើងនៅសមុទ្រចិនខាងត្បូង ខណៈនៅសមុទ្រចិនខាងកើត ២៨% និង ១៤% នៅច្រកសមុទ្រតៃវ៉ាន់។
ក្រសួងការពារជាតិចិនមិនបានឆ្លើយតបទៅនឹងរបាយការណ៍នេះទេ ប៉ុន្តែទីក្រុងប៉េកាំងបានរក្សាយ៉ាងខ្ជាប់ខ្ជួនថា ការចំណាយលើវិស័យការពារជាតិរបស់ខ្លួនមានតម្លាភាព និងមិនមែនជាការគំរាមកំហែងនោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


