Connect with us

ព័ត៌មានអន្ដរជាតិ

សង្ឃថៃមួយអង្គជាប់ក្នុងរូងភ្នំលិចទឹកត្រូវបានយក​ចេញ​ដោយសុវត្ថិភាពថ្ងៃនេះ

បានផុស

នៅ

អ្នក​សង្គ្រោះ​បាន​យក​ព្រះ​សង្ឃ​មួយ​​អង្គ​ចេញ​​ពី​រូង​ភ្នំដែល​​លិច​ទឹក​ដោយ​សុវត្ថិភាព​នៅ Phitsanulok នា​ថ្ងៃ​ពុធ​នេះ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ព្រះ​អង្គ​​បាន​ជាប់​នៅ​ក្នុង​រូប​ភ្នំ​​ដោយ​សារ​ទឹក​ឡើង​ខ្ពស់​ ក្រោយ​ពេល​ព្រះ​អង្គ​ចូល​ធ្វើ​សមាធិ។

ព្រះ​សង្ឃ​នាម Phra Ajarn Manas ព្រះ​ជន្ម​៤៦​វស្សា​បាន​និមន្ត​ចេញ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ។ បន្ទាប់​មក​ព្រះ​អង្គ​ចូល​ក្នុង​រូង​​ភ្នំ​ Phra Sai Ngam ​នៅ​ស្រុក​ Noen Maprang ​ដើម្បី​ធ្វើ​សមាធិ​កាល​ពី​ថ្ងៃ​សៅរ៍។

ព្រះ​​អង្គ​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​បឋម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃ​អាទិត្យ​​​ភ្លៀង​មួយ​មេ​ខ្លាំង​ និង​​បានបន្ត​រហូត​ដល់​ថ្ងៃ​អង្គារ ទឹក​ក៏​បាន​ហូរ​ចូល​ទៅ​រូង​ភ្នំ​បាន​លិច​​ផ្នែក​ខ្លះ​ខាង​ក្នុង​​​ខណៈ​​ព្រះ​អង្គ​កំពុង​គង់​នៅ​ខាង​ក្នុង។

ក្រុម​អ្នក​សង្គ្រោះ​មូលដ្ឋាន​ Prasat Bun Sathan បានប្រកាស​​តាម​រយៈ​ផេក Facebook ពី​ការ​យក​ព្រះ​អង្គ​ចេញ​​ដោយ​សុវត្ថិភាព។

អ្នក​ស្រុក​បាន​ប្រាប់​ក្រុម​ជួយ​សង្គ្រោះ​កាល​ពី​ថ្ងៃ​អង្គារ៍​​ថា ព្រះ​សង្ឃ​មួយ​អង្គ​បាន​ជាប់​នៅ​ក្នុង​រូង​ភ្នំ។ អ្នក​សង្គ្រោះ​ក៏​បាន​ចូល​ទៅ​រក​ ប៉ុន្តែ​គ្មាន​​ការ​ទំនាក់​ទំនង​​​ឡើយ​ បន្ទាប់​ពី​កម្រិត​ទឹក​បាន​កំពុង​ឡើង​ក្នុង​រយៈ​ពេលល​ប្រហែល​មួយ​ម៉ោង។

នៅ​ថ្ងៃ​ពុ​ធ​នេះ​ រូប​ភាព​តាម Facebook បាន​បង្ហាញ​ពី​ព្រះ​សង្ឃ​ដែល​កំពុង​គង់​នៅ​ខាង​ក្នុង​រូង​ភ្នំ​ដែល​មាន​អ្នក​ជួយ​សង្គ្រោះ​នៅ​ជុំ​វិញ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​ក៏​មាន​សម្ពាធ​ឈាម​ថែម​ទៀត។

ក្រុម​អ្នក​ជួយ​សង្គ្រោះ

ការ​ប្រកាស​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​១១:៣០​នាទី​ព្រឹក​ ព្រះ​អង្គ​ត្រូវ​បាន​ជួយ​សង្គ្រោះចេញ​ពី​រូង​ភ្នំដោយ​ជោគជ័យ។ ព្រះ​អង្គ​កំពុង​ត្រូវ​បាន​​ជំនួញ​សង្គ្រោះ​ជា​បឋម។ អ្នក​មុជ​ទឹក​៧​នាក់​បាន​ចូល​រួម​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​ និង​យក​ព្រះ​ចេញ​នេះ។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​២០១៨ ពិភព​លោក​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​ថៃ​នៅ​ពេល​សមាជិកយុវជន​​​ក្រុម​បាល់ទាត់១២​នាក់ និង​គ្រូ​បង្វឹក​ម្នាក់​បាន​ជាប់​ក្នុង​រូង​ភ្នំ Tham Luang ក្នុង​ស្រុក Mae Sai របស់​ខេត្ត​ឈៀងរ៉ៃ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៦ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៧ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៧ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម