ព័ត៌មានអន្ដរជាតិ
ប្រធានគណៈកម្មការមួយរូប លាលែងតំណែង ព្រោះចង់ពាក់ព័ន្ធនឹងអតីតជំទាវទីមួយ
ប្រធានគណៈកម្មការអប់រំជាតិរបស់ប្រធានាធិបតីបានស្នើសុំលាលែងពីតំណែង ថ្ងៃចន្ទនេះតែម្ដង ចំពេលមានការស៊ើបអង្កេតរបស់ទីប្រឹក្សាពិសេសលើការចោទប្រកាន់ថា លោកស្រី Lee Bae-yong បានស៊ីសំណូកជាមួយអតីតជំទាវទីមួយ Kim Keon Hee ។

កាលពីថ្ងៃទី៣០ ខែមិថុនា។ (រូបភាព៖ YONHAP)
លោកស្រី Lee Bae-yong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមពិតទៅ គាត់មានគម្រោងចុះចេញពីដំណែងនៅថ្ងៃតែមួយ ហើយសូមអភ័យទោសចំពោះស្ថានភាពបែបនេះបានកើតឡើង។ លោកស្រីក៏បានបញ្ចាក់ទៀតថា «ទាក់ទងនឹងការពិតនៃអ្វីដែលបានរាយការណ៍នៅក្នុងសារព័ត៌មាន ខ្ញុំនឹងពន្យល់ដោយស្មោះត្រង់នៅក្នុងដំណើរការស៊ើបអង្កេតមួយនេះ»។
យ៉ាងណា កាលពីសប្តាហ៍មុន ក្រុមទីប្រឹក្សាពិសេស Min Joong-ki ដែលមានភារកិច្ចស៊ើបអង្កេតការចោទប្រកាន់អំពើពុករលួយផ្សេងៗជុំវិញអតីតស្ត្រីទីមួយនោះ បានឆ្មក់ចូលផ្ទះរបស់លោកស្រីភ្លាមៗ។
ការវាយឆ្មក់ធ្វើឡើង បន្ទាប់ពីក្រុមនេះត្រូវបានគេរាយការណ៍ថា បានរកឃើញអណ្តើកមាសមួយ និងសំបុត្រដែលទំនងជាបានសរសេរទៅកាន់អតីតប្រធានាធិបតីលោក Yoon Suk Yeol និងភរិយារបស់គាត់គឺលោកស្រី Kim ក្នុងអំឡុងពេលការវាយឆ្មក់ដាច់ដោយឡែកមួយសំដៅទៅលើម្តាយរបស់អតីតស្ត្រីទីមួយ។
ក្រុមនេះសង្ស័យថា អណ្តើកនេះត្រូវបានផ្តល់ជាអំណោយដល់លោកស្រី Kim ជាថ្នូរនឹងការតែងតាំងលោកស្រី Lee Bae-yong ជាប្រធានគណៈកម្មាការដំបូងនៅក្នុងខែកញ្ញា ឆ្នាំ ២០២២។ ក្រោយមក ទើបអាណត្តិរបស់លោកស្រីដំណើរការរហូតដល់ចុងខែនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតជំទាវទី១កូរ៉េ សុំទោសជាសាធារណៈ ក្រោយចោទប្រកាន់សូកប៉ាន់ និងពុករលួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


