កីឡា
គន្លឹះខាន់៤រវាងជំនួបខ្សែក្រវាត់ Adriano ប៉ះ Johnson ដើម្បីឈ្នះរៀងៗខ្លួន
ទីបំផុតការទន្ទឹងរង់ចាំបានមកដល់ហើយសម្រាប់ជំនួបដណ្តើមខ្សែក្រវាត់ពិភពលោករវាង Adriano Moraes និង Demmetrious Johnson នៅព្រឹត្តិការណ៍ ONE on TNT I ថ្ងៃព្រហ្បតិ៍ ទី៨ ខែមេសា វេលាម៉ោង៧:៣០នាទីព្រឹក។
ជំនួបនេះមានគន្លឹះសំខាន់៤ដែលម្នាក់ៗមានអាចយកឈ្នះរៀងៗខ្លួន។ ទី១៖ DJ មានកម្លាំងវ៉ៃសកម្មគ្រប់៥ទឹកមិនចេះអស់ក្រៅពីបច្ចេកទេសច្បាស់ៗ Johnson នឹងមានអត្រាបំលាស់ទីលឿនជាងអធិរាជសង្វៀន។ ម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Flyweight World Grand Prix Champion ល្បីល្បាញខាងសកម្មខ្លាំងនៅលើសង្វៀន បើទោះជាវ៉ៃ៥ទឹកពេញក៏មិនចេះស្ងប់ស្ងាត់ដែរ។
ការវ៉ៃសកម្មខ្លាំងពេញ៥ទឹកហាក់ដូចជារឿងធម្មតាសម្រាប់ Johnson ពីព្រោះគាត់ធ្លាប់វ៉ៃខ្សែក្រវាត់ដែលមាន៥ទឹករហូតដល់១០ដងឯណោះ ដូច្នេះជារឿងសាមញ្ញសម្រាប់គាត់ទៅហើយ។
អ្នកវិភាគនិយាយថា កម្លាំងស៊ុហ្វរហ័សយ៉ាងសកម្មអាចជាសម្ពាធធ្ងន់លើម្ចាស់ខ្សែក្រវាត់ដែលខានឡើងសង្វៀនយូរ បើទោះជាវ័យក្មេងជាង Johnson ក៏ដោយ។
ទី១៖«ខ្ញុំនឹងព្យាយាមធ្វើឲ្យល្អបំផុតដើម្បីឲ្យប្រាកដថា នឹងធ្វើឲ្យដៃគូរបស់ខ្ញុំវេទនាតាមក្បាច់ខ្ញុំគ្រប់នាទី»។
ទី២៖ Moraes មានអាវុធវ៉ៃចេញបានឆ្ងាយ
Moraes ត្រូវបានអ្នកវិភាគមើលឃើញថា ចំណុចមានប្រៀបគឺអាវុធដៃ និងជើង ដោយសាររូបគេមានកម្ពស់ខ្ពស់ជាង។ រូបគេនឹងព្យាយាមវ៉ៃជំហរឈរពីចម្ងាយដែលនឹងធ្វើឲ្យដៃគូពិបាកខ្លាំង។
តាមពិតទៅ ថ្វីបើរូបគេមានកណ្តាប់ដៃ និងទាត់ជាចំណុចមានប្រៀបខ្លាំង ប៉ុន្តែរូបគេក៏មិនចាញ់ប្រៀបក្បាច់ក្រោមប៉ុន្មានឡើយ។ រូបគេជាជើងខ្លាំងជំនាញជឺជីតស៊ូម្នាក់ដែលមានខ្សែក្រវាត់ខ្មៅដូច្នេះគេអាចកំដដៃគូលេងបានសម្រាប់ក្បាច់ក្រោម។
ទី៣៖ DJ ប្រើប្រាជ្ញាលើសង្វៀន
Johnson ជាជើងខ្លាំងចាស់វស្សាសំបូរបទពិសោធន៍ច្រើនលើសង្វៀនពិភពលោក និងត្រូវបានគេដឹងថា គាត់មានជំនាញគុនចម្រុះសំបូរបែបជាង “Mikinho’” ហើយក៏មានល្បឿនលឿនថែមទៀត។
កីឡាករអាមេរិករូបនេះបានដឹងក្បាច់ដៃគូរួចជាមុន និងរើសបម្រះបានលឿនជាងដៃគូ។ គេតែងតែឃើញថា ដៃគូឃើញចន្លោះប្រហោង ប៉ុន្តែមិនទាន់នឹងក្តោបយកឱកាសទាំងនោះផង ត្រូវបាន Johnson រើបម្រះចេញបាន។
គេអាចនិយាយបានថា កីឡាករម្នាក់តែងតែប្រើប្រាជ្ញានៅក្នុងជំនាញគុនចម្រុះដែលកម្រមានដៃគូណាម្នាក់ចាប់រូបគេបានណាស់។ DJ ពិតជាជឿជាក់លើសមត្ថភាពរបស់ខ្លួនណាស់រាល់ការប្រកួតម្តង។
ទី៤៖ Mikinho ពូកែក្បាច់ពស់
ដូចគេនិយាយតៗគ្នាអីចឹង កីឡាករប្រេស៊ីលកម្រមើលទៅមានក្បាច់មិនស្រួលលើឆាកអន្តរជាតិណាស់។ បើទោះជាគាត់កម្រផ្តួលដៃគូ ប៉ុន្តែគ្រប់ការប្រកួតឈ្នះលើសលប់។
កីឡាករប្រេស៊ីលរូបនេះពូកែក្បាច់លូន និងដោះខ្លួនណាស់ ជាពិសេសក្បាច់អោបពីក្រោយ ហើយរកចន្លោះសម្លាប់ដៃគូវិញ។ ជាពិសេសរូបគេក៏មានចលនាលឿនចេញពីក្រោមឡើងលើដែលកម្រមានដៃគូណាម្នាក់មានឱកាសកៀបសង្កត់រូបគេជាប់ណាស់។
ដោយសារជំនាញនេះហើយទើបគេហៅថា Adriano ជាពស់ពិឃាតដែលយកឈ្នះដៃគូជាច្រើននាក់ហើយ៕
ដោយ ៖ កម្ពុជាថ្មី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


