ព័ត៌មានអន្ដរជាតិ
ស្លាប់និងរបួសជាង៤០នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគនិរតីប្រទេសប៉ាគីស្ថាន
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារប័ត៌មាន AP នៅថ្ងៃទី ០៣ ខែកញ្ញា ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារលើការប្រមូលផ្តុំនយោបាយនៅទីក្រុង Quetta ក្នុងខេត្ត Balochistan របស់ប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ និង ៣០ នាក់ផ្សេងទៀតរងរបួស។

ការផ្ទុះបានកើតឡើងនៅជិតកីឡដ្ឋានមួយ ខណៈដែលអ្នកគាំទ្រគណបក្សជាតិ Balochistan កំពុងចាកចេញពីការប្រមូលផ្ដុំ។ មេដឹកនាំគណបក្សលោក Akhtar Mengal មិនបានត្រូវរបួសទេ ប៉ុន្តែអ្នកដើរតាមលោកខ្លះស្ថិតក្នុងចំណោមជនរងគ្រោះ។
គ្មានក្រុមណាអះអាងទទួលខុសលើការវាយប្រហារនេះទេ ទោះបីជាក្រុមមន្ត្រីប៉ាគីស្ថានបានស្តីបន្ទោសភេរវជនដែលគាំទ្រដោយឥណ្ឌាជាអ្នកធ្វើក៏ដោយ តែការចោទប្រកាន់ត្រូវឥណ្ឌាបដិសេធ។

គួរបញ្ជាក់ថាខេត្ត Balochistan បានប្រឈមនឹងអំពើហិង្សាជាមួយពួកក្រុមបំបែកខ្លួនជាច្រើនឆ្នាំហើយ ដែលភាគច្រើនសំដៅលើកងកម្លាំងសន្តិសុខ ហើយការវាយប្រហារនៅតែបន្ត បើទោះបីជាមានការអះអាងពីរដ្ឋាភិបាលពីវឌ្ឍនភាពប្រសើឡើងក៏ដោយ។
ការបំផ្ទុះគ្រាប់បែកនេះក៏បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធដ៏សាហាវផ្សេងទៀតនៅភាគពាយ័ព្យប៉ាគីស្ថាន ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សានៅទូទាំងប្រទេស៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


