Connect with us

ជីវិតកម្សាន្ដ

ថ្ងៃកាន់បិណ្ឌទី១ នៅវត្តពោធិ៍៥០០០ដើម នឹងមានរៀបចំពិធីបុណ្យធំជាមួយសង្ឃ ១០០០អង្គ ដើម្បីឧទ្ទិសកុសលដល់វីរកងទ័ពពលី

បានផុស

នៅ

ដើម្បីជាការរំលឹកដឹងគុណនឹងការលះបង់ដ៏ធំធេងរបស់វីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ការពារអធិបតេយ្យជាតិមាតុភូមិ តារាកំប្លែងនាយគ្រឿន បានធ្វើជូនជាដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់រួមគ្នាធ្វើបុណ្យដាក់បាតនឹងព្រះសង្ឃ ១០០០អង្គ ឧទ្ទិសកុសលដល់វីរកងទ័ពពលីការពារជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ ចំពោះកម្មវិធីបុណ្យដែលមានព្រះសង្ឃ ១០០០នេះ គ្រោងនឹងរៀបចំធ្វើឡើងនាឱកាសថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់ឆាប់ៗខាងមុខនេះ ផ្តួចផ្តើមដោយក្រុមហ៊ុនភេសជ្ជ:មួយ ក្នុងខេត្តព្រះវិហារ។

តារាកំប្លែងរូបនេះ ថា “មិនបានកើតថ្ងៃតែមួយ តែឡើងឋានសួគ៌ថ្ងៃតែមួយ ការលះបង់ដ៏មហិមារប្រជាជនខ្មែរនឹងចងចាំអស់មួយជីវិត យើងរួមគ្នាធ្វើបុណ្យព្រះសង្ឃ១០០០អង្គ ដើម្បីឧទ្ទិសកុសលដល់វីរកងទ័ពពលី នៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ(បិណ្ឌ១) ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥”។

នាយ គ្រឿន និយាយបន្តទៀតថា សម្រាប់ពិធីបុណ្យព្រះសង្ឃ ១០០០អង្គឧទ្ទិសកុសលដល់វីរកងទ័ពពលីការពារជាតិនេះគឺបងប្អូនអាចចូលរួមទាំងអស់ ដើម្បីបង្ហាញនូវឆន្ទ:និងស្មារតីខ្មែរតែមួយពិសេស គឺដើម្បីជាការតបស្នងដឹងគុណចំពោះវីរកងទ័ពដែលបានពលីការពារជាតិអំឡុងពេលផ្ទុះសង្គ្រាមជាមួយទាហានចោរឈ្លានពានសៀម កាលពីថ្មីៗកន្លងទៅ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម