ព័ត៌មានជាតិ
៨ខែឆ្នាំនេះ ខ្យល់កន្ត្រាក់កើតឡើងជិត២៥០លើក បណ្ដាលឱ្យមានស្លាប់របួសជាង៤០នាក់
នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៥នេះ ខ្យល់កន្ត្រាក់បានកើតឡើងជិត២៥០លើក បណ្តាលឱ្យមនុស្សស្លាប់ និង របួស៤០នាក់ និង បំផ្លាញលំនៅឋានប្រជាពលរដ្ឋជាង៦ពាន់៨រយខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៣ កញ្ញា នេះថា ខ្យល់កន្ត្រាក់ក្នុងរយៈពេល ៨ ខែ ឆ្នាំនេះ បានកើតឡើងចំនួន ២៤៧ លើក នៅទូទាំងប្រទេស បណ្ដាលឱ្យរលំផ្ទះចំនួន៤៣៣ខ្នង របើកដំបូល៦៤០៥ ខ្នង តូបផ្សារ២៦តូប សាលារៀន៤១ ខ្នង អគាររដ្ឋបាល ១៨ កន្លែង ស្លាប់មនុស្ស៩ នាក់ និងរបួស ៣១ នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំង៩នាក់ក្នុងនោះនៅខេត្តកំពង់ស្ពឺ១នាក់ ព្រៃវែង១នាក់ កំពង់ចាម៤នាក់បាត់ដំបង១នាក់សៀមរាប១នាក់និងខេត្តកំពត១នាក់។

លោកបានបន្តទៀតថា ក្នុងនោះក្នុងខែសីហាខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២៨លើក នៅរាជធានីខេត្តចំនួន១៩ ធ្វើឱ្យផ្ទះរលំនិងខូចខាតធ្ងន់ធ្ងរ ៨ខ្នង ផ្ទះរបើកដំបូល និងខូចខាតមធ្យម ១៩០ខ្នង របើកដំបូលសាលា រៀន ១អគារ អគារស្នាក់នៅរបស់កងទ័ព ២ខ្នង ដួលរលំអង់តែនវិទ្យុទាក់ទង ១ដើម ដួលរលំ បង្គោលភ្លើងសូឡា ១៤បង្គោលលិចទូកត្នោតលង់ទឹកស្លាប់ ៤នាក់ (ក្មេង៣) រលំដើមឈើសង្កត់រថយន្ត ២គ្រឿង និងម៉ូតូ ២គ្រឿងនិងលិចទូកកន្ទុយវែងដឹកទំនិញ ១គ្រឿង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកបានបន្ថែមទៀតថា តួលេខនេះបើធៀបទៅនឹង៨ខែឆ្នាំ២០២៤កន្លងទៅឃើញថា មានការកើនឡើងខណៈ៨ ខែ ឆ្នាំមុនខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ២៤១ លើក នៅទូទាំងប្រទេស បណ្ដាលឱ្យរលំផ្ទះចំនួន ៤៨២ ខ្នង របើកដំបូល ៣៨០០ ខ្នង តូបផ្សារ ៣៨ តូប សាលារៀន ៤៧ ខ្នង អគាររដ្ឋបាល ១៩ កន្លែង ស្លាប់មនុស្ស ៤ នាក់ និងរបួស ៣២ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


