សន្តិសុខសង្គម
ដើមក្ងោកមួយដើមធំ បាក់សង្កត់លើរថយន្តមួយគ្រឿង ខណៈមេឃធ្លាក់ភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់
ភ្នំពេញ ៖ ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់បណ្តាលឱ្យដើមក្ងោកពុកផុយមួយដើមធំបាក់សង្កត់លើរថយន្តមួយគ្រឿងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង០៤នឹង៤០នាទីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្លិបNINE9 ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃព្រះរាជាណាចក្រកម្ពុជាភាគកណ្តាលនៃអាងទន្លេមេគង្គនិងសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា២៣°Cនិងសីតុណ្ហភាពអតិបរមា៣៣°C។ខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម២,៥ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យបាត់ដំបងសៀមរាបពោធិ៍សាត់កំពង់ឆ្នាំងកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវកណ្តាលនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%៕
ដោយ ៖ សុខា

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


