សេដ្ឋកិច្ច
កម្ពុជានាំចេញស្វាយចន្ទីកែច្នៃ ១៤ តោន លើកដំបូង ទៅប្រទេសអ៊ីតាលី
ក្រុមហ៊ុន អ៊ែមភល អាហ្គ្រោ ប្រដាក់ (AMPLE ) នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ បានទទួលជោគជ័យ ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីចំនួន ១៤ តោន ទៅកាន់ទីផ្សារប្រទេសអ៊ីតាលីលើកដំបូង។

លោក Dominic Williams អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានឱ្យដឹងថា៖ «ខ្ញុំសប្បាយចិត្តចំពោះក្រុមហ៊ុនអ៊ែមភល អាហ្គ្រោ បាននាំចេញស្វាយចន្ទីលើកដំបូងទៅអ៊ីតាលី តាមរយៈការគាំទ្របច្ចេកទេសពីចក្រភពអង់គ្លេសជាមួយក្រុមហ៊ុនដៃគូអង់គ្លេស»។
លោក Dominic Williams បញ្ជាក់ថា គ្រាប់ស្វាយចន្ទី ១៤ តោននេះ ត្រូវបានកែច្នៃ១០០% នៅកម្ពុជា ដូច្នេះវានឹងនាំប្រាក់ចំណូលច្រើនមកប្រទេសកម្ពុជា និងជួយបង្កើតការងារដល់ពលរដ្ឋផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៦០ ម៉ឺនតោន កើនឡើង ៥៦,៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ដែលមានទឹកប្រាក់ ៤៨០ លានដុល្លារ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


