ព័ត៌មានជាតិ
លោកឃួង ស្រេង ស្នើសមាជិក សមាជិកាបក្ស គោរពលក្ខន្តិកៈបក្ស សាមគ្គីភាពផ្ទៃក្នុងរួមគ្នាថែរក្សាសន្តិសុខ
លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានសំណូម ឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ គោរពលក្ខន្តិកៈរបស់គណបក្ស សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ព្រោះវាជាកត្តាសំខាន់ណាស់ក្នុងការដណ្តើមជ័យជំនៈ សូមរួមដំណើរជាមួយគ្នា ទាំងការផ្តល់សេវាជូនប្រជាពលរដ្ឋនិងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ការសំណូមពរបែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ផ្សារចាស់និងគណៈកម្មាធិការគណបក្ស សង្កាត់វត្ត ខណ្ឌដូនពេញ ក្រោយចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។

លោកឃួង ស្រេង បានលើកឡើងទៀតថា ដើម្បីឈ្នះឆ្នោត គណបក្សប្រជាជនកម្ពុជាបានដាក់ចេញជាទិសដៅច្បាស់លាស់ បើគ្មានទិសដៅច្បាស់លាស់ទេ គឺមិនអាចទទួលបានជ័យជំនះក្នុងការបោះឆ្នោតបានឡើយ។ គណបក្សប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋានសង្កាត់នេះ ប្រៀបបាននឹងទាហាននៅជួរមុខ ក្នុងការដណ្តើមយកជ័យជំនៈក្នុងការបោះឆ្នោត ដើម្បីឱ្យថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។ នៅកម្ពុជា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានបហិច្ចតាដឹកនាំប្រទេសកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានថ្លែងនូវការ កោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្ស សង្កាត់ផ្សារចាស់និងសង្កាត់វត្តភ្នំ ដែលបានរួមចំណែក ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះ ក្នុងការបោះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដី ជាប្រវត្តិសាស្ត្រកន្លងមក។

ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ផ្សារចាស់ បានលើកឡើងពីភូមិសាស្ត្រក្នុងសង្កាត់ និងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់។ បានធ្វើសកម្មភាពអូសទាញគណបក្សប្រឆាំងឱ្យមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាបានចំនួន១០នាក់។ បានធ្វើសកម្មភាពការងារមនុស្សធម៌។គណបក្សប្រឆាំងមិនមានសកម្មភាពនោះទេ។ គណបក្សសង្កាត់ សាមគ្គីភាពផ្ទៃក្នុងល្អ បម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ទទួលបានការកោតសរសើរនិងគោរពស្រលាញ់ពីប្រជាពលរដ្ឋ។ ក្រោមការដឹនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធ្វើបក្សសង្កាត់ មានភាពរឹងមាំខ្លាំង ហើយលោកជឿជាក់ថា នឹងទទួលបានជោគជំនៈនៅពេលបោះឆ្នោត២០២៧-២០២៨ខាងមុខយ៉ាងពិតប្រាកដ។

ចំណែកប្រធានគណៈកម្មាធិការគណបក្ស សង្កាត់វត្តភ្នំ ក៏បានលើកឡើងពីសភាពការណ៍រួមនៅក្នុងមូលដ្ឋាន ដោយក្នុងសង្កាត់វត្តភ្នំ មានប្រជាពលរស់នៅក្នុងសង្កាត់ចំនួន៩៦០ខ្នងផ្ទះ ស្មើនឹង៩៨០គ្រួសារ និងមានចំនួនប្រជាពលរដ្ឋជាង៤០០០នាក់ មានចំនួន១០ភូមិ។ ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ សង្កាត់ អនុវត្តបានល្អ ធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានការជឿទុកចិត្តនិងមានភាពកក់ក្តៅ។ បានសហការទប់ស្កាត់ក្មេងទំនើងបានល្អ។

សង្កាត់បានចុះពិនិត្យដោយផ្ទាល់នៅតាមសណ្ឋាគារ និងបានធ្វើកិច្ចសន្យា មិនឱ្យមានការលួចលាក់ បើកល្បែងស៊ីសងខុសច្បាប់។ បន្ថែមពីនេះ សង្កាត់វត្តភ្នំ ទទួលបានចំណាត់ថ្នាក់លេខ១ ពីក្រសួងបរិស្ថាន ជាទីក្រុងស្អាត។ ប្រជាពលរដ្ឋ ប្រកបមុខរបរលក់ដូរ ដាច់ខ្លាំងជាងមុន សម្រាប់ថ្ងៃសោរ៍និងថ្ងៃអាទិត្យ ពោលគឺក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យមានផ្លូវថ្មើរជើងចតុមុខ៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


