ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ ទិវាគ្រូបង្រៀន គឺសំខាន់ណាស់ដើម្បីរម្លឹកគុណគ្រូចំពោះការបង្រៀនឱ្យសិស្សក្លាយជាធនធានដ៏ល្អសម្រាប់ជាតិ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា ការប្រារព្ធ ទិវាគ្រូបង្រៀន ៥ តុលា ពិតជាមានសារសំខាន់ណាស់ ដើម្បីជាការរម្លឹកដល់គុណរបស់គ្រូដែលបានលះបង់កម្លាំងកាយ ចិត្ត ចំណេះ អប់រំឱ្យសិស្សក្លាយជាធនធានមនុស្សដ៏ល្អក្នុងសង្គម និងមានសុជីវធម៌ក្នុងខ្លួន។ នេះ បើតាមទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំ។

តាមប្រភពដដែល បណ្ឌិត ហង់ជួន ណារ៉ុន បញ្ជាក់ថា៖ “ទិវាគ្រូបង្រៀន ៥ តុលា ដែលត្រូវបានចាត់ទុកជាទិវាកម្រិតសាកល ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីបំផុសនូវវប្បធម៌ និងប្រពៃណី នៃការរំឭកគុណូបការៈដ៏ថ្លៃថ្លាជូនចំពោះគ្រូបង្រៀននៅគ្រប់ភូមិសិក្សាទូទាំងប្រទេស ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចជាអ្នកបណ្ដុះបណ្ដាលដែលមិនមែនផ្ទេរត្រឹមតែចំណេះដឹង និងចំណេះវិជ្ជាប៉ុណ្ណោះទេ ថែមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ ក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ប្រទេសជាតិ”។

ការលើកឡើងរបស់រដ្ឋមន្ត្រីអប់រំ នេះ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំពិភាក្សាស្តីពី ការត្រៀមប្រារព្ធទិវាគ្រូបង្រៀន ៥តុលា ដែលនឹងរៀបចំនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សា សម្រេចលើប្រធានបទ និងពាក្យស្លោកកម្មវិធី, របាយការណ៍រៀបចំទិវាគ្រូបង្រៀននាឆ្នាំកន្លងមក,ពិនិត្យលើសេចក្តីព្រាងកម្មវិធី និងរូបភាពនៃការរៀបចំ ក៏ដូចជាខ្លឹមសារនានាពាក់ព័ន្ធនឹងការរៀបចំ ទិវាគ្រូបង្រៀន។
ចំពោះការរៀបចំប្រារព្ធពិធីនេះកន្លងមក រដ្ឋមន្ត្រីក្រសួងអប់រំ បានវាយកតម្លៃខ្ពស់ចំពោះការរៀបចំដែលទទួលបានជោគជ័យ និងរលូនជារៀងរាល់ឆ្នាំ។ លោកក៏បានសូមឱ្យក្រុមការងារបន្តសហការគ្នាឱ្យកាន់តែល្អបន្តទៀត ដោយត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការងារតាមជំនាញ ជ្រើសរើសប្រធានបទ និងពាក្យស្លោកសម្រាប់កម្មវិធីស្របតាមចក្ខុវិស័យ និងការវិវឌ្ឍថ្មីៗក្នុងវិស័យអប់រំ ជាពិសេស ផ្តោតលើការអប់រំឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ចាត់ចែងរៀបចំការប្រឡងតែងនិពន្ធ និងស្មូតកំណាព្យឱ្យដំណើរការរលូន បង្ហាញសមិទ្ធផលនានារបស់គ្រូបង្រៀន ក៏ដូចជាត្រៀមរៀបចំរបាយការណ៍សម្រាប់កម្មវិធី ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


